About Me

header ads

មនុស្ស ០៥នាក់ រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងម៉ូតូ

ខេត្តកំពង់ចាម

នៅវេលាម៉ោង17:30នាទី ត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសមនុស្ស ០៥នាក់ ។ បើតាមសេចក្ដីរាយការណ៍ របស់ លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ករណីខាងលើ កើតឡើងដោយសារ  ម៉ូតូម៉ាកហុងដាសេ 125 ពណ៌ខ្មៅពាក់ ស្លាកលេខកំពង់ចាម 1Z-3391 បើកបរដោយ ឈ្មោះ យ៉ន សុខទូច ភេទប្រសុ អាយុ ៣៦ឆ្នាំ រស់នៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរទិសដៅពីជើងទៅត្បូង  រួមដំណើរ ជាមួយគ្នាម្នាក់ទៀត ។ 



លោកបន្តថា ហេតុការណ៍នេះ ក៏បានទៅប៉ះ និងម៉ូតូ ម៉ាកស្កុបពី ពណ៌សគ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ពិន ស្រីនិច ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ រួមដំណើរគ្នា ម្នាក់ទៀត និងប៉ះម៉ូតូម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ប៊ុន ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិទ្រា ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីត្បូងទៅជើង  (មិនពាក់មួកសុវត្តិភាព) ។ ករណីនេះ បណ្តាលឱ្យរងរបួសមនុស្ស ០៥នាក់ ស្រី ០២នាក់ កម្រិតស្រាល និងខូចខាតម៉ូតូ ០៣គ្រឿង កម្រិតស្រាល  ដោយសារអ្នកបើកបរម៉ូតូម៉ាកហុងដាសេ 125 ឈ្មោះ យ៉ង សុខទូច ជែងប៉ះម៉ូតូស្កុបពី រួចហើយ ក៏ទៅប៉ះជាមួយនិងម៉ូតូ MSX បន្តទៀត ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិយក ទៅមន្ទីរពេទ្យបង្អែកស្ទឹង់ត្រង់ ។  ចំពោះ វត្ថុតាង បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ៕