About Me

header ads

វ៉ាកសាំងដូសទី៣ដែលជាដូសជម្រុញត្រូវបានក្រុមគ្រូពេទ្យចាក់ជូនមន្ត្រីនគរបាលក្នុងស្នងការដ្ឋានខេត្តកំព ង់ឆ្នាំងជាង ៥០០ នាក់

កំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី១៨ ខែសីហា  ឆ្នាំ ២០២១ នេះ ស្នងការនគបាលខេត្តកំពង់ឆ្នាំងលោកឧុត្តមសេនីយ៍ទោខូវលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាល  ក្រសួងសុខាភិបាល  និងក្រុមគ្រូពេទ្យខេត្តកំពង់ឆ្នាំង ដែលបា នអនុញ្ញាតឱ្យ មន្ត្រីនគរបាលទាំង អស់នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងជាង ៥០០ នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី ៣ ដែលជាដូសជំរុញ ដើម្បីថែ ទាំសុខភាពជូនមន្ត្រីនគរបាលខេត្ត ដែលជាកងកម្លាំងជួរមុខក្នុងការរៀប ចំសណ្ដាប់ធ្នាប់ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូល ដ្ឋាននិងសង្គមជាតិ ។


ជាមួយគ្នានេះដែរលោកឧត្តមសេ នីយ៍ស្នងការក៏បានផ្ដាំផ្ញើដល់មន្ត្រីនគរបាលយើងទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី៣ នេះហើយត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេ ទ្យដោយត្រូវថែទាំសុខភាពឲ្យបានល្អ កុំហូបគ្រឿងស្រវឹង និងកុំធ្វើការធ្ងន់ ដើម្បីឲ្យអង់ទីគ័រ បណ្ដុះបានល្អក្នុងខ្លួ របស់យើង ដើម្បីធានាបាន ការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បម្លែងថ្មី ដែលតា ចូលក្នុងគ្រួសារ និងក្មុងសហគមន៍ ។ 

ជាមួយគ្នានេះដែរក៏ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣ កុំ និង ៣ ការពារ ទោះបីយើងបា នចាក់វ៉ាក់សាំងដូស ទី ៣ នេះហើយក៏ដោយ ។


លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ ងបានបញ្ជាក់ឲ្យដឹងថា ការចាក់វ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ក្នុងថ្ងៃនេះគឺ អាចនឹងដំណើរការចា ក់ជូនមន្ត្រីនគរបាលក្នុងស្នងការដ្ឋា ននគរបាលខេត្ត សរុបមានចំនួន ៥២៤ នាក់ ដែលអាចប្រើរយៈពេលមួយថ្ងៃកន្លះទើបរួចរាល់ ។

នៅក្នុងឱ កាសនេះដែរលោកស្នងការនគរបា លខេត្តក៏បានជូនផ្លែឈើជាកាដូ និងថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យខេ ត្តចំនួន ៩ នាក់ដែលបានស្ម័គ្រចិត្តចុះមកជួយចាក់វ៉ាក់សាំងជូនមន្ត្រីនគរបាលយើងផងដែរ ។


ដោយឡែកនៅក្នុងថ្ងៃទី ១៨ ខែសី ហានេះដែរ លោកស្រី កែវ សុផាតចៅសង្កាត់កំពង់ឆ្នាំងបានឲ្យដឹងថានៅក្នុងវត្តអារញ្ញ សង្កាត់កំពង់ឆ្នាំង ក្រុមគ្រូពេទ្យហេតុក៏បានចុះមកចាក់វ៉ាក់សាំងដូសទី ២ ជូនប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងដូសទី១ ជូនដល់កុមារចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំជាច្រើនរយនាក់  នៅក្នុងសង្កាត់កំពង់ឆ្នាំងឲ្យបានគ្រប់ៗគ្នាផងដែរ ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបា នបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃ ទី១៦ ខែសីហា ប្រជាពលរដ្ឋនៅក្នុងខេត្តកំ ពង់ឆ្នាំងបានចាក់វ៉ាក់សាំងដូសទី១ បានតែ ៤៨ ភាគរយ ប៉ុណ្ណោះ និងអ្នកចាក់ដូសទី២ បានត្រឹមតែ  ៣៧ ភាគរយប៉ុណ្ណោះ ។

 ជាមួយគ្នានេះដែរក្រសួងសុខាភិបាលបានផ្ដល់វ៉ាក់សាំងដូសទី ៣ ជាដូសជំរុញនេះ ជូនខេត្តកំពង់ឆ្នាំងមានចំនួនជាង ១ ម៉ឺនដូស ដែលកំពុងដំណើរការចាក់ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ៕

 សុក្ខារិន