About Me

header ads

បុរសជនសង្ស័យជាត្រីឆ្ដោ ឆីកូនឯងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ

កំពង់ចាម៖

បុរសជាជនសង្ស័យលើករណីរំលោភសេពសន្ថវៈ លើអនីតិជនម្នាក់ ដែលជាកូនបង្កើតខ្លួនឯេងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង៧:៣០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅចំណុចភូមិអូរប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។លោក ទុន ណេត អភិបាល ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ក្រោយបានទទួលពាក្យបណ្តឹងពី ឈ្មោះ យុន រ៉ូន ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិអូរប្រឡោះ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ បានប្តឹងទៅ ឈ្មោះស្រ៊ី សុខនី ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិ.ឃុំជាមួយគ្នា ពីបទរំលោភសេពសន្ថវៈ ទៅលើក្មួយស្រី អាយុ ០៩ឆ្នាំ ត្រូវជាកូនបង្កើត របស់ជនសង្ស័យផ្ទាល់ នៅចំណុចលើផ្ទះកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ  សហការជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍អូរម្លូ បានចុះទៅដល់កន្លែងកើតហេតុ បើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ ក៏ឈានទៅឃាត់ខ្លួន មុខសញ្ញាភ្លាមៗ ។ 




លោកបន្តថា ការឈានទៅបង្ក្រាបជនសង្ស័យខាងលើ គឺអនុវត្តតាមបញ្ជា របស់ លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ចាម ជាពិសេស ការរៀបរាប់ប្រាប់ របស់ជនរងគ្រោះ ទៅម្ដាយមីងថា ៖ «ខ្លួនមិនមែនរបួស ដោយសារមុតជីងជុងទេ គឺដោយសារ ឈ្មោះ ស្រ៊ីន សុខនី ជាឪពុកបង្កើត បានចាប់រំលោភសេពសន្ថវៈ នៅលើផ្ទះ ហើយបានបញ្ជាឱ្យខ្លួនឆ្លើយប្រាប់ទៅគេឯងថា របួសដោយមុតជីងជុង» ។ បច្ចុចប្បន្ន ជនសង្ស័យខាងលើ ត្រូវបានជំនាញបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ដើម្បី សាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ។ ដោយឡែក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យគន្ធបុបា្ផ រាជធានីភ្នំពេញ ៕