About Me

header ads

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភអង្ករចំនួន១៨តោនដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យសម្រាប់ផ្តល់ដល់ឃុំទាំង០៩ក្នុងស្រុកសម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំងៈ អង្ករ១៨តោន របស់ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង  ត្រូវបានឯកឧត្តម ឯកឧត្តម ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ  នាំយកទៅប្រគល់ជូន ដល់រដ្ឋបាលស្រុកសាមគ្គីមានជ័យសម្រាប់ចែកដល់ឃុំទាំង០៩ក្នុងស្រុក សម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមនិង អភិបាលរងខេត្តឯកឧុត្តម អមសុភា ។


ឯកឧត្តម  ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវអង្ករដល់ឃុំទាំង០៩ក្នុងស្រុកសាមគ្គីមានជ័យសម្រាប់យកទៅចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកបំផុតនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

នៅក្នុងឧិកាស់ លោក វន សុីផា អភិបាលស្រុកសាមគ្គីមានជ័យ បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនដែលបានឧបត្ថម្ភអង្ករដល់ឃុំទាំង១៣ក្នុងស្រុកនាពេលនេះសម្រាប់ចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។


មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និង ឃុំទាំង០៩ សូមយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន យកទៅចែកដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកនិងគ្រួសារដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ អោយចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព។


ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរឃុំទូទាំងស្រុកត្រូវក្តាប់អោយបាននូវចំនួនប្រជាពលរដ្ធដែលចំណូលថ្មី ដើម្បីគ្រប់គ្រងអោយបានច្បាស់លាស់និងម៉ត់ចត់បំផុតជៀសវាងបង្កហានីភ័យនៃការចម្លងជំងឺកូវីដ១៩ ។ 


ឯកឧត្តមបានជម្រុញបន្ថែមទៀតដល់អាជ្ញាធរត្រូវបន្តណែនាំដល់បងប្អូនប្រជាពលរដ្ធ បង្កើនការងារបង្កបង្កើនផល និងចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ៕ 


សុក្ខារិន