About Me

header ads

អំណោយ ឯកឧត្ដម វេង សាខុន ផ្ដល់ជូនប្រជាពលរដ្ឋដែលខ្វះខាត នាអំឡុងពេលកូវីដ ១៩ និងជាប់ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ចំនួន ១៥គ្រួសារ នៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម

ដោយការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះ បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកកំពង់សៀម ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ របស់ ឯកឧត្តម វេង សាខុន  និងលោកជំទាវ ជាគ្រឿងបរិភោគ រួមនិងថវិកា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាត លើជីវភាព នាអំឡុងពេលកូវីដ-១៩ និងគ្រួសារ ជាប់ចត្តាឡីស័កតាមខ្នងផ្ទះ ចំនួន ១៥គ្រួសារ នៅក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ក្នុងនោះដែរ  ឯកឧត្តម លី ថៃហាក់ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសួសុខទុក្ខ ពីសំណាក់ ឯកឧត្តម  វេង សាខុន និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមវិធានការទប់ស្កាត់  ការពារ  ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩  ដោយអនុវត្តន៍វិធាន  សុខាភិបាល បីការពារ និងបីកុំ  និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា  ក្រោមការយកចិត្តទុកដាក់ អំពីសុខមាលភាពប្រជាពលរដ្ឋ  ជាពិសេស ការទៅទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ។



សូមជម្រាបថា អំណោយ របស់ ឯកឧត្តម វេង សាខុន និងលោកជំទាវ ដែលបានផ្តល់ជូនគ្រួសារទាំង ១៥គ្រួសារ នោះរួមមាន ៖  អង្ករ ២៥គីឡូក្រាម មីមួយកេស ត្រីខមួយយួរ និងរួមថវិកា មួយចំនួន ហើយបានឧបត្ថម្ភគាំទ្រ ដល់យុវជនសកម្ម ខេត្តកំពង់ចាម  ហៅកាត់ ថា  KCY នូវថវិកាចំនួន ២០ម៉ឺនរៀលផងដែរ ៕