About Me

header ads

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិបានអញ្ជើញចុះសាកសួរសុខទុក្ខ និងប្រគល់ដីសម្បទានសង្គមកិច្

ខេត្តកំពង់ឆ្នាំងៈ

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមលោកជំទាវអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងប្រគល់ដីសម្បទានសង្គមកិច្ច ព្រមទាំងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស។




ក្នុងឱកាសនោះឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។ឯកឧត្តមក៏បានណែនាំដល់មន្ទីរជំនាញ អាជ្ញាធរ និងសមត្ថកិច្ច ឲ្យរៀបចំសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជា និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ជូនដល់គ្រួសាររងគ្រោះទាំងពីរនៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលជាស្រុកកំណើតរបស់ពួកគាត់។ ដីដែលបានប្រគល់ជូនគ្រួសារនីមួយៗ គឺរួមមាន ដីលំនៅដ្ឋានទំហំ ៣០ គុណនឹង ៤០ម៉ែត្រ និងដីសម្រាប់ធ្វើកសិកម្មទំហំ ១ហិកតា។ឯកឧត្តមក៏បានប្រគល់អំណោយជូនដល់កងកម្លាំងសមត្ថកិច្ច និងប្រជាការពារ ដែលកំពុងប្រចាំការការពារសន្តិសុខនៅតំបន់នោះផងដែរ ៕