ផ្លែមៀនប៉ៃលិន ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែនបានមកដល់ខេត្តរតនគិរីហើយ

ខេត្តរតនគិរី៖

ផ្លែមៀនប៉ៃលិន ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាខេត្តរតនគិរីទទួលបាននៅថ្ងៃទី៣០ខែសីហាឆ្នាំ២០២១។ឯកឧត្ដម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចាត់ចែងបែងចែកភ្លាមជូនដល់អាជ្ញាធរក្រុង ស្រុក ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចនៅក្នុងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលនានាក្នុងខេត្ត។




តាមការបញ្ជាក់ពីឯកឧត្តមអភិបាលខេត្ត ការផ្តល់ជូនផ្លែមៀនប៉ៃលិន(តាង៉ែន)ដល់រដ្ឋបាលខេត្តរតនគិរី  បានបង្ហាញបន្ថែមទៀតអំពីការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយរដ្ឋមន្ត្រី ចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ហើយនេះជាទម្លាប់មួយរបស់ថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ដែលតែងតែផ្សារភ្ជាប់ និងគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ពុំមាននាទីណាមួយដែលសម្តេច ទុកប្រទេស និងប្រជាជនចោលឡើយ៕