About Me

header ads

អាជ្ញាធរខេត្ត កំពង់ចាម ចុះ ពិនិត្យ សិក្សា ទីលាន សម្រាប់ ចាក់សំរាម

 កំពង់ចាម៖ អភិបាលខេត្ត កំពង់ចាម ឯកឧត្តម អ៊ុន ចាន់ ដា រួមជាមួយ ថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ នៅ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ពិនិត្យ ស្រាវជ្រាវ រក ទីលាន ស្ថិតនៅ ក្នុងភូមិ កោះ រកា ឃុំ កោះ រកា ស្រុក កំពង់សៀម សម្រាប់ ធ្វើជា ទីកន្លែង ចាក់សំរាម ក្នុង ក្របខណ្ឌ ខេត្តកំពង់ចាម ។លោក នួន គង ស ល្យ ប្រធាន មន្ទីរ បរិស្ថាន ខេត្តកំពង់ចាម បាន ឲ្យ ដឹងថា អាជ្ញាធរខេត្ត កំពង់ចាម បាន ចុះ សិក្សា ទីលាន សម្រាប់ ចាក់សំរាម នេះ ២ គោលដៅ ១ កន្លែង ស្ថិតនៅក្នុង ស្រុក កងមាស និង មួយកន្លែង ទៀត ស្ថិត ក្នុងស្រុក កំពង់សៀម ។



លោក ប្រធាន មន្ទីរ បរិស្ថាន បាន ឲ្យ ដឹង ទៀតថា ទាំង ២ ទីតាំង នោះ គឺមាន តែ ដី នៅ ចំណុច ដី ទួល ស្ថិតក្នុង ឃុំ កោះ រកា ស្រុក កំពង់សៀម គ្រប់គ្រង ដោយ រដ្ឋ មាន ទំហំ ប្រមាណ ជាង ១០ ហិកតា ដែល ទំហំ នេះ ត្រូវ ជាមួយ ស្តង់ដា របស់ ខាង ម្ចាស់ គម្រោង ADB ដោយ គាំទ្រ ដោយ ក្រសួងបរិស្ថាន ។



លោក នួន គង ស ល្យ បាន បញ្ជាក់ថា ទីលាន នៅក្នុង ស្រុក កំពង់សៀម នេះ មាន លក្ខណៈ អំណោយផល គ្រប់គ្រាន់ សម្រាប់ធ្វើ ទីលាន ចាក់សំរាម ស្តង់ដា ក្នុង ក្របខណ្ឌ ខេត្តកំពង់ចាម ដោយហេតុថា ទីតាំង នោះ ឆ្ងាយ ពី លំនៅដ្ឋាន របស់ ប្រជាពលរដ្ឋ មិនមាន ផលប៉ះពាល់ បរិស្ថាន ដល់ ប្រជាពលរដ្ឋ នោះទេ ។ 



លោក ប្រធាន មន្ទីរ បរិស្ថាន បាន ឲ្យ ដឹងផង ដែរ ថា បច្ចុប្បន្ន សម្រាប់ ខេត្តកំពង់ចាម មិនទាន់មាន ពីរលាន សម្រាប់ ចាក់សំរាម ទៅតាម ស្តង់ដារ នោះទេ ពោលគឺ នៅ ប្រើប្រាស់ ទីលាន ចាស់ របស់ ក្រុមហ៊ុន ស៊ីន ទ្រី ស្ថិតក្នុង ឃុំ បុក ខ្នុរ ស្រុក ចំការលើ ។