About Me

header ads

អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ត្រូវបានចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ នៅទូទាំងប្រទេស

ខេត្តប៉ៃលិន

នៅក្នុងប្រទេសកម្ពុជាយើង ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ បានច្រើននាក់មកហើយដែរ ដោយមនុស្សពេញវ័យ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បាននាំគ្នាចាក់ប្រមាណមានចំនួន១០លាននាក់ ហើយកុមារ និងយុវជន អាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានប្រមាណ២លាននាក់ទៀតនោះ នឹងធ្វើការចាក់នៅពេលឆាប់ៗខាងមុខនេះ ដើម្បីឱ្យមានភាពស៊ាំនៅសហគមន៍កាន់តែច្រើន ហើយអ្វីៗ អាចនឹងបើកដំណើរការឡើងវិញ ជាពិសេសគឺការចូលរៀនផងដែរ ។


ប្រភពព័ត៌មានបានឱ្យដឹងថា សម្រាប់កុមារ និងយុវវ័យ ដែលមាន អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដែលត្រូវចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ នៅទូទាំងប្រទេស ត្រូវបានប្រកាសថា មានប្រមាណ២លាននាក់ ។ មិនខុសគ្នានោះដែរសម្រាប់ប្អូនៗ កុមារ និងយុវវ័យ ក្នុងខេត្តប៉ៃលិន កំពុងទន្ទឹងរង់ចាំថ្ងៃចាក់វ៉ាក់សាំងឈានចូលមកដល់ ដោយការ ស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ ពោលគឺពួកគេចង់បានការសិក្សាក្នុងសាលាឱ្យបានឆាប់រហ័ស ដែលជាការល្អជាជាងការរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូចនិច អ៊ិនធើណែតជាដើម ។ ម៉្យាងវិញទៀត នៅតំបន់មួយចំនួន ដោយសារតែ កត្តាអិនធើរណេតខ្សោយពិបាកក្នុងការសិក្សារៀនសូត្រជាដើម ។ 


ជាមួយគ្នានោះដែរ មានប្អូនៗ រស់នៅក្នុងសង្កាត់បរយ៉ាខា បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំង គឺជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ ១៩ ជាពិសេសវីរុសបំប្លែងថ្មី ដែលតា ហើយពួកគាត់ពិតជាសប្បាយចិត្ត ដែលរាជរដ្ឋាភិបាលបានរៀបចំចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីបានចូលរៀនឡើងវិញ ។ ពួកគាត់ត្រៀមខ្លួនជាស្រេចក្នុងការចាក់វ៉ាក់សាំងនេះ ។