About Me

header ads

ស្ត្រីម្នាក់ឈឺពោះប្តីកំពុងឌុបតាមម៉ូតូត្រូវនៅប្រសូតិតាមផ្លូវ

ខេត្តរតនគិរី៖

ស្ត្រីម្នាក់បានឈឺពោះសម្រាលកូនស្រាប់ប្រូសូតិភ្លាមនៅតាមផ្លូវខណៈពេលប្តីកំពុងឌុបតាមម៉ូតូទៅមណ្ឌលសុខភាព សស្រុក។ ហេតុការណ៍ស្រ្តីប្រសូតិនោះនៅវេលាម៉ោង០៤.៣០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ត្រង់ចំណុចព្រំប្រទល់ឃុំត្រពាំងច្រេស  និងឃុំត្រពាំងក្រហម  ស្រុកកូនមុំ  ខខេត្តរតនគិរីបង្ករឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវជាតិលេខ៧៨ខណៈដែលស្វាមីរបស់គាត់កំពុងតែឌុបតសមម៉ូតូ។


តាមប្រភពថាស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលេីមានឈ្មោះហេង ស្រីនាថ អាយុ  ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣  ឃុំត្រពាំងក្រហម  ស្រុកកូនមុំ  ខេត្តរតនគិរី ។ហើយនៅថ្ងៃកើតហេតុ ខ្លួនជាប្រពន្ធបានប្រាប់ប្តីថាឈឺពោះឯប្តីក៏ប្រញាប់ប្រញាល់ដឹកតាមម៉ូតូទៅមណ្ឌលសុខភាពភ្លាមដែរតែលុះមកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចខាងលើក៏បានប្រសូតិតាមផ្លូវតែម្តង។




ប្រភពបន្តថា ក្នុងពេលនោះក៏មានអ្នកភូមិបាននាំគ្នារត់មកជួយសង្រ្គោះផងដែរ។បន្ទាប់កើតហេតុភ្លាមអាជ្ញាធរឃុំ និងស្រុកបានបញ្ជាឱ្យខាងមណ្ឌលសុខភាពដឹកគ្រូពេទ្យមកជួយអន្ដរាគមន៍ជួយយកទៅមណ្ឌលសុខភាពស្រុកកូនមុំភ្លាមៗដោយសុវត្ថភាព៕