About Me

header ads

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជំរុញក្រុមជាងសាងសង់សាលប្រជុំនៅទីក្នុងទីស្នាកការគណៈបក្ស

ខេត្តកំពង់ឆ្នាំង៖ 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមនឹងក្រុមការងារថ្នាក់កណ្តាលគណៈបក្សចុះជួយខេត្តកំពង់ឆ្នាំងបានជួបជុំគ្នានៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ បានចុះទៅពិនិត្យការសាងសង់អាគារសាលប្រជុំថ្មី របស់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ដែលកំពុងដំណើរការសាង់បានប្រមាណជា ៥០%ហើយ ។ ក្នុងឱកាសនោះអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការជំរុញដល់ក្រុមជាងដែលកំពង់ធ្វើការសាងសង់ សូមធ្វើធ្វើយ៉ាងណាអោយបានឆាប់រហ័ស ទៅតាមកិច្ចសន្យា និងយកចិត្តទុកដាក់ក្នុងការកសាងសាលប្រជុំនេះ ឱ្យបានត្រឹមត្រូវតាមគំរោងប្លង់ និងតាមស្តង់ដារបច្ចេកទេស នៃសំណង់ ដើម្បីធានាបាននូវគុណភាពល្អ ក្នុងការប្រើប្រាស់បានយូរអង្វែង ។ 





ឈ្លាតឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ក៍បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំគណៈបក្យខេត្ត-ស្រុក-និងឃុំ សូមយកចិត្តដាក់ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ឱ្យដល់មូលដ្ឋាន  ដែលខ្លួនគ្រប់គ្រង ពិនិត្យមើល ពួកគាត់ជួបការលំបាកអ្វីខ្លះ ពិសេស ចាស់ជរា ក្មេងកំព្រា ស្ត្រីមេម៉ាយ ជនពិការ ជនទីទាល់ក្រ និងប្រជាពលរដ្ឋ ជួបគ្រោះធម្មជាតិផ្សេងៗ ជាដើម  ដើម្បីសំដៅចុះជួយពួកឱ្យទាន់ពេលវេលា ។សូមចូលរួមផ្សព្វ ផ្សាយ នូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលស្តីពី វិធានការ ការពារទប់ស្កាត់ការរីករាលដាល នៃជម្ងឺកូវីត-១៩ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ផងដែរ។ តាមសេចក្តីរាយការណ៍ របស់លោក ឈឹម វុទ្ឋា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ស្រុកកំពង់ត្រឡាច បានឱ្យដឹងថា៖ អាគារសាលប្រជុំដែលកំពុងដំណើរការសាងសង់នេះមានទទឹងប្រវែង១៣ម៉ែត្រ បណ្តោយ៤២ម៉ែត្រ និងកំពស់៧ម៉ែត្រ សាងសង់ពីដែកនិងបេតុង ប្រក់ដំបួលសង្កសី តាមគម្រោងនឹងបញ្ចប់ការសាងសង់នៅបំណាច់ខែវិច្ឆិកា ។ចំពោះថវិការសាងសង់បានមកពី ក្រុមការងារ ថ្នាក់កណ្តាល, ថ្នាក់ខេត្ត, ថ្នាក់ស្រុក ,និងសមាជិក សមាជិការ គ្រប់ឃុំ ក្នុងស្រុកកំពង់ត្រឡាច៕