About Me

header ads

គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកជាមួយនិងម៉ូតូបុរសម្នាក់បានរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង:

បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្តបុកជាមួយនិងម៉ូតូ ។ ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩និង៥នាទីយប់ថ្ងៃទី១៦សីហា២០២១នៅចំណុចផ្លូវបំបែកអក្សតេចូលទៅមជ្ឈមណ្ឌលស៊ីម៉ាក់ដែលស្ថិតនៅក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរក្រុងនិងខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថារថយន្តបង្កម៉ាក lexus 330 ពណ៌សពាក់ស្លាកលេខកំពង់ឆ្នាំង2C.66.67បើកបរដោយជនមិនស្គាល់និងអាសយដ្ឋានបើកបរក្នុងទិសដៅពីលិចហើយបត់ចូលផ្លូវអក្សតេទៅទិសខាងត្បូងនិងម៉ូតូម៉ាក់សេ125 ស៊េរី 2012 ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1E.20.79បើកបរដោយឈ្មោះ ម៉ុង រី .ភេទប្រុសអាយុ៤០ឆ្នាំរសនៅភូមិកំពង់អូស.សង្កាត់ផ្សារឆ្នាំង.ក្រុងនិងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថាក្រោយពេលកើតហេតុជនរងគ្រោះត្រូវបសនសមត្ថកិច្ចនិងប្រជាពលរដ្ឋនាំយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្ត ។ដោយឡែកវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងប្រមូលនាំយកមករក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងឯកសារចាត់ការតាមនីតិវិធីផងដែរ ៕