About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន ដឹកនំាក្រុមការងារ បេះផ្លែតាង៉ែន ហៅមៀនប៉ៃលិន ជូនប្រជាពលរដ្ឋ ក្រោមបញ្ជាទិញរបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្តប៉ៃលិន ៖ 

ដោយសារតែជួបបញ្ហាវិបត្តិជំងឺកូវីដ ១៩ កំពុងមានការផ្ទុះឡើង ធ្វើឱ្យឆ្លងរាលដាលនៅតាមបណ្តាខេត្តនានាជាច្រើន នៅទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្តជាប់នឹងព្រំដែនកម្ពុជាថៃ ដូចជាខេត្តប៉ៃលិនជាដើម ជាហេតុធ្វើឱ្យតម្លៃទីផ្សារតាង៉ែន ហៅមៀនប៉ៃលិន មានការធ្លាក់ចុះខ្លាំង លំបាករកឈ្មួញចូលទិញ ខណ:ទីផ្សារនៅក្រៅប្រទេសមិនទទួលបញ្ជាទិញ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ ធ្វើការដោះស្រាយជូនពួកគាត់ ដែលលំបាកក្នុងការរកទីផ្សារ ទាន់ពេលវេលា ។  




ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងឯកឧត្តម គោស៊ុម ប៊ុតសឺត បានដឹកនាំក្រុមយុវជនស.ស.យ.កខេត្ត និងមន្ត្រីរាជការមួយចំនួមកពីសាលាស្រុកសាលាក្រៅ ចុះបេះផ្លែតាង៉ែន ហៅមៀនប៉ៃ លិន ជួនប្រជាពលរដ្ឋរស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមការរៀបរាប់ពីកសិករម្នាក់ ឈ្មោះ ហៀង ណេង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា  គាត់មានដីចំការជិត១ហិកតា ដោយ ដាំដំណាំតាង៉ែន ចំនួន៣០០ដើម ដោយបានប្រមូលផលជារៀងរាល់ឆ្នាំ ។ លោកបន្តទៀតថា កាលពីឆ្នាំ២០២០ គាត់អាចបេះលក់ក្នុង១ឡីឡូក្រាម៣០បាត(ប្រាក់ថៃ) ប៉ុន្តែនៅឆ្នាំ២០២១ តម្លៃទីផ្សារតាង៉ែន ហៅមៀនប៉ៃលិន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដ១៩កំពុងឆ្លងរីករាលដាលនៅ ក្នុងសហគមន៍ ។ ទើបគ្មានអ្នកចូលមកទិញនៅតាមចំការបស់គាត់ តែសំណាងល្អ បានក្រុមការងារសម្តេចតេជោ ចុះមកទិញកសិផលផ្លែតាង៉ែន ហៅមៀនប៉ៃលិន ចុះមកទិញដល់ចំការផ្ទាល់ ធ្វើឱ្យពួកគាត់សប្បាយរីករាយយ៉ាងខ្លាំង ក៏សូមជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការដឹកនាំប្រទេសជាតិឱ្យមានការ រីកចម្រើន និងទទួលមានជោគជ័យគ្រប់ភារកិច្ច ។ 




សូមបញ្ជាក់ថា ៖ ការជួយប្រមូលផលដំណាំតាង៉ែន ហៅមៀនប៉ៃលិន ពេលនេះ បានចំនួនជាង ២០០០គីឡូក្រាម ដើម្បីយកទៅប្រគល់ជូនក្រុមការងារឯកឧត្តម ហ៊ីង ប៊ុនហៀង ចាំទទួលទិញនៅបរិវេណសាលាខេត្តប៉ៃលិន ៕