About Me

header ads

បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣(ជាដូសជម្រុញអាស្ត្រាហ្សេណេការ.៣៧៦.ដូស)ជូនដលបងប្អូនអតីតយុទ្ធជននិងកងកម្លាំងនគបាល

ខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី ១៧ សីហា ២០២១អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងរួមនិងមេបញ្ជាការសឹករងកំពង់ឆ្នាំង ស្នងការរងនគបាលខេត្តមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តអភិបាលស្រុករលាប្អៀរ.មន្ទីរអង្គភាពជុំវិញខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីត១៩ដែលជាដូសទី ៣ (ជាដូសជំរុញប្រភេទអាស្ត្រាហ្សេណេការ)ជូនបងប្អូនអតីតយុទ្ធជននិងកងកម្លាំងនគបាលដែលចូលនិវត្តន៍ ៊ពិធីនេះធ្វើឡើងនៅមណ្ឌលសុខភាពជ្រៃបាក់ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។



អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី បានមានប្រសាសន៍ក្នុងពិធីបើកការចាក់វ៉ាក់សាំងកូវិដ១៩ដូសទី៣ដែល(ជាដូសជម្រុញប្រភេទអាស្ត្រាហ្សេណេការ)ជូនដល់បងប្អូនអតីតយុទ្ធជននិងកងកម្លាំងនគរបាលថា : ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលដែលលោកតែងតែគិតគួពីសុខទុក្ខបងប្អូនអតីតយុទ្ធជនដើម្បីធ្វើយ៉ាងណាអោយបងប្អូនបានចាក់វ៉ាក់សាំងជម្រុញដល់សុខភាពរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាទាំងអស់បានល្អប្រសើក្នុងនោះខេត្តកំពង់ឆ្នាំងបានរៀបចំធ្វើការចាក់វ៉ាក់សាំងដុំទី 3 ដែលជាដុសជំរុញក្នុងការបង្ការការឆ្លងរីករាលដាលជំងឺកូវីដ19 នឹងមេរោគបំលែងខ្លួនថ្មីដែលកំពុងកើតមាននិងមិនទាន់មានការស្រាកស្រាននៅឡើយ ។


លោកជំទាវបានមានប្រសាសន៍ទៀតថាការចាក់វ៉ាកសាំងដូសទី៣ដែលជាដូសជំរុញទាលតែបងប្អូនបានចាក់វ៉ាកសាំងលើកទី១និងលើកទី២រួចរាលទើបអាចចាក់វ៉ាក់សាំងដូសទី៣នេះបានហើយវាអាស្រ័យលើសុខភាពល្អផងដែរ ។ក្នុងនោះលោកជំទាវ ប៊នសុភី អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជននិងកងកម្លាំងនគរបាលដែលចូលនិវត្តន៍ទាំងអស់ត្រូវគិតគូរពីសុខភាពឲ្យបានរឹងមាំនិងបានចាក់ថ្នាំវ៉ាក់សាំងទើបធានាទប់ទល់នឹងការរីករាលដាលនិងជំងឺកូវីដ19និងជំងឺដែលបំលែងថ្មីបាន ។


អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊នសុភី និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុនសុវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជននិងកងកម្លាំងនគរបាលដែលចូលនិវត្តន៍ទាំងអស់ទទួលការចាក់វ៉ាក់សាំងការពារកូវីត19 រួចហើយសូមបន្តចូលរួមការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារបីកុំឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ។សូមបញ្ជាក់ផងដែរថាការចាក់ថ្នាំវ៉ាក់សាំងការពារកូវីត19 ដូសទី៣ដែលជាដូសជំរុញប្រភេទ.អាស្ត្រាហ្សេណេការជូនដល់បងប្អូនអតីតយុទ្ធជននិងកម្លាំងនគរបាលបានធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំងមាន 12 មណ្ឌលផងដែរ៕