About Me

header ads

លោក ហួង តារាមុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ នាំយកទេយ្យទានទៅប្រគេនព្រះសង្ឈគង់ចាំព្រះវស្សាចំនួន១១វត្ត

     ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនិង ថ្ងៃទី១២ ខែសីហា គ.ស២០២១ លោក ហួង តារាមុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុបប៉ាឆ័យវីរៈភុជង្ស នាយកប្រតិបត្តិTV5 និងជាម្ចាស់ក្រុមហ៊ុន THAI NAKORN PATANA Co.,LTD. ព្រមទាំងសហការី រួមមានលោក សេង កិដ្ឋិកា លោកស្រី រស់ ឡុងម៉ាឡែន លោក ស ងួន បាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃឈគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ចំនួន១១វត្ត ដោយក្នុងមួយវត្តៗទទួលបាន ទឹកបរិសុទ្ធ LYYON ២កេះ ថ្នាំពេទ្យ ២កេះ ភេសជ្ចៈBlue ១កេះ សាដក១ និងបច្ច័យ​ ៥០០០០៛។

ចំពោះវត្តទាំង១១រួមមាន វត្ត កែវមុនី ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។ វត្ត គោកអំពិល ស្ថិតក្នុងសង្កាត់ ជើងឯក ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ​ វត្ត ព្រែកថ្លឹង  ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ វត្ត ជ្រោយបុទម(ព្រែកជ្រៃ)  ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ វត្តព្រះធាតុ  ស្ថិតនៅសង្កាត់រលួស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។


ព្រះគ្រូបញ្ញាញាណវង្ស សូរ ចឹម ចៅអធិការវត្ត កែវមុនី(គោករលួស)


ព្រះគ្រូ សុវណ្ណបញ្ញោ ពូន សុឃុន ចៅអធិការវត្តគោកអំពិល

ព្រះវិន័យបញ្ញាចារ្យ ចាន់ ប៊ុនធឿន ចៅអធិការវត្តព្រែកថ្លឹង


ព្រះគ្រូសុវណ្ណបញ្ញោ នូ សាំង ចៅអធិការវត្តជ្រោយបុទម(ព្រែកជ្រៃ)


ព្រះយសសត្ថា វ៉ែន សារឿន ចៅអធិការវត្តព្រះធាតុ

វត្តមហាខេត្តវន្ត័(ស្រែព្រៃ) និង វត្តរស្មីសោភណារាម (សន្លុង) ស្ថិតក្នុង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វត្ត អម្ពរវ័ន្ត (ក្រពើឆ្អែត) ស្ថិតក្នុង ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វត្តវិហារបិតមាស  វត្តវិហារត្រាញ់ ស្ថិតក្នុង ឃុំព្រែកស្លែង  ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងវត្តបឹងខ្យាង ស្ថិតក្នុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។




ព្រះគ្រូញ្ញាណជិតសិរី ព្រហ្ម បណ្ឌិត ចៅអធិាការវត្តមហាខេត្តវន្ត័(ស្រែព្រៃ)


ព្រះគ្រូធម្មសេនានុរៈ អ៊ុម គឹមអាន ចៅអធិការវត្ត រស្មីសោភណារាម

ព្រះគ្រូសុខាវហត្ថេរ សាយ សុខហេង ចៅអធិការវត្តអម្ពរវន្ត័


ព្រះវិជ្ជាបញ្ញានុរក្ខ័ ប៊ុត សោភ័ណ្ឌ ចៅអធិការវត្តវិហារបិតមាស



ព្រះសេក្ខមុនី ឯក វណ្ណារ៉ា ចៅអធិការវត្ត វិហារត្រាញ់



ព្រះគ្រូឧជុចិត្តោ ជួន មករា ចៅអធិការវត្តបឹងខ្យាង
លោកហួង តារាមុនី បានអោយដឹងថា គ្រឿងបរិក្ខារនិងបច្ច័យទាំងអស់នេះជាសទ្ធាជ្រះថ្លារបស់លោកបណ្ឌិត​ ស៊ុបប៉ាឆ័យវីរៈភុជង្ស  និងស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទ ដើម្បីប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់រយៈត្រីមាសក្នុងឆ្នាំថ្មីនេះ។