About Me

header ads

អភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម ស៊ុនសុវណ្ណរិទ្ធ និងអ្នកតំណាងរាស្ត្រខេត្តកំពង់ឆ្នាំងបានដឹកនាំកនរុមការងារចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពង់សម្រាកព្យាបាលជម្ងឺកូវិដ១៩កំរិតស្រាលក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង :នៅថ្ងៃទី១២សីហា២០២១នេះអភិបាលខេត្តកំពង់ឆ្នាំងឯកឧុត្តម ស៊ុនសុវណ្ណរិទ្ធ និង អ្នកតំណាងរាស្ត្រមណ្ឌល់ខេត្តកំពង់ឆ្នាំងលោកជំទាវ.កែចន្ទ័មុនី.និងប្រធានមន្ទីស្ថាបនក្នុងខេត្តបានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចិត្តាឡីស័កនៅមណ្ឌលព្យាបាលកូវិដ១៩កំរិតស្រាលនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដើម្បីចូលរួមជាមួយរដ្ឋបាលស្រុកក្នុងការកាត់បន្ថយការចំណាយនៅក្នុងដំណាក់ការកូវិដ១៩ដែលកំពង់រីករាកដាលចូលក្នុងសហគមន៍ ។


អំណោយដែលបាននាំយកមកប្រគល់ជូននៅមណ្ឌលព្យាបាលកូវិដ១៩កំរិតស្រាលនៅក្នុងស្រុកនៅពេលនេះរួមមាន អង្ក១តោន .ទឹកសុទ្ធ១០កេះ.មីជាតិ១០កេះ.ទឹកភេសជ្ជៈវើក១០កេះ.ទឹកភេសជ្ជៈផ្លែអំពិល 10 កេះ. ត្រីខ៣កេះ. ទឹកអាកុល 60 លីត្រនិងម៉ាស់២កេះធំស្មើ៥០០០ម៉ាស់

អភិបាលស្រុកទឹកផុសលោក.សូត្រសង់.បានរសយកាត៊រពីស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ19 នៅមណ្ឌលចិត្តាឡីសក័កំរិិតស្រាលនៅក្នុងស្រុកទឹកផុសរួមមានចំនួន៤៤នាក់ក្នុងនោះ.ស្រុករលាប្អៀរ ២០នាក់ស្រី ១២នាក់.ក្រុងកំពង់ឆ្នាំង២នាក់.ស្រុកកំពង់លែង ៣នាក់ស្រី១នាក់.ស្រុកទឹកផុស ១៨ នាក់ស្រី ៩ នាក់.ស្រុកកំពង់ត្រឡាចម្នាក់និងពលករថ្មី 7 នាក់ស្រី 3 នាក់ផងដែរ ។

ក្រោយពីស្តាប់របាយណ៍របស់លោកអភិបាលស្រុកទឹកផុសរួចមកប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងលោក ឡុងឈុនឡៃ បានបញ្ជាក់ថាបងប្អូនដែលរងផលប៉ះពាល់ដោយជំងឺ ១៩ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលចិត្តាឡីស័កក្នុងស្រុកទឹកផុសការពារនិងតិចកុំដើម្បីរួមគ្នាកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ ដោយធ្វើយ៉ាងណាអោយបានឆាប់ជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ ។


អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ុនសុវណ្ណរិទ្ធ បានមានប្រសាស៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋរសនៅអោយមានអនាម័យល្អនិងអនុវត្តអោយបានតាមការណែនាំរបស់ក្រុមគ្រូពេទ្យដែលនៅទីនេះត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតធ្វើយ៉ាងណាអោយមានប្រសិទ្ធខ្ពស់រួចផុតពីជម្ងឺដ៍កាចសាហាវមួយនេះ ។


នៅបញ្ចប់ក្រុមការងារបានបន្តដំណើរនាំយកគ្រឿងសម្ភារបរិក្ខាយកទៅចែកកូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនិងជនចាស់ជរាចំនួន២០នាក់នៅក្នុងភូមិកោះខ្ទុំឃុំជៀបស្រុកទឹកផុសផងដែរ ៕

សុក្ខារិន