សប្បុរសជនបន្តគាំទ្រអំណោយឧបត្ថម្ភ ដល់រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្ដម ជាអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយពីសប្បុរសជន ដើម្បី ចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។ សប្បុរសជន ដែលនាំអំណោយផ្ដល់ជូន រដ្ឋបាលខេត្តកំពង់ចាម នាឱកាសនោះ មាន លោក សៀម សាវ៉ន់ និងលោកស្រី ជួង ម៉ារុន បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ម៉ាស់ចំនួន ១៥កេស អាល់កុល SNK ចំនួន ១៥កាន ទឹកបរិសុទ្ធវីតាល់ចំនួន ១៥០កេស ត្រីខ ១.០០០កំប៉ុង និងមីចំនួន ១០០កេសតូច ។ 



នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរអរគុណ ចំពោះ លោក លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បី គាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាល ខេត្តកំពង់ចាម ។ ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រៅពីនោះ អំណោយមនុស្សធម៌ទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជា រាជរដ្ឋរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ ១៩ ជាពិសេស បានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែល ជម្ងឺដ៏កាចសាហាវនេះ ជាពិសេ វិរុសបំលែងថ្មី Delta កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងសកលលោក ផងដែរ ៕