About Me

header ads

ក្មេងប្រុសស្រីបងប្អូនបង្កើត ២នាក់ ត្រូវបានអគ្គីភយ័ឆេះខ្លោច ខណៈដែលឪពុកម្តាយមិននៅ ទុកផ្ញើយាយនិងតា

ខេត្តកំពង់ឆ្នាំង: នៅវេលាម៉ោង៩និង១៦នាទីថ្ងៃទី១៦សីហា២០២១កើតមានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នងបណ្តាលអោយក្មេងប្រុសស្រីបងប្អូនបង្កើត២នាក់បងប្អូនបង្កើតត្រូវបានអគ្គីភយ័ឆេះខ្លោចអស់គ្រាដែលឪពុកម្តាយមិននៅផ្ញើទុកជាមួយ.យាយនិងតាឪពុកម្តាយក្មេងទៅធ្វើការរោងចក្រ័ ។

កើតមានករណីអគ្គីភ័យ១ឆាបឆេះផ្ទះ ០១ខ្នង ផ្ទះថ្មប្រកស៏ង្កសី ១២ម×៥ម សមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថាហេតុការដ៍រន្ធត់នេះបានកើតឡើងនៅក្នុងភូមិពោធិរិទ្ធិក្រៃ. ឃុំស្វាយ .ស្រុកសាមគ្គីមានជ័យ ឪពុកក្មេងស្លាប់ទាំង២នាក់មានឈ្មោះ ខែមវាសនាអាយុ៣៥ឆ្នាំ.ប្រពន្ធឈ្មោះ ម៉ីផាន់ណាអាយុ៣០ឆ្នាំ ពួកគេទាំង២នាក់ប្ត៏ប្រពន្ធបានផ្ញើនិងម្ចាស់ផ្ទះដែលជាជីតាឈ្មោះ អ៊ូច ចាន់នឿង ភេទប្រុស អាយុ ៧០ឆ្នាំ និងជីដូនឈ្មោះ សួន សំអូនអាយុ៦០ឆ្នាំនៅមើលថែរាលថ្ងៃដូចសព្វដង ។ សមត្ថកិច្ចនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថាក្មេងប្រុសស្រីដែលស្លាប់កុមារ២នាក់ មាន

១.ឈ្មោះ នឿន ចិត្រា ភេទប្រុស អាយុ ១០ឆ្នាំ

២.ឈ្មោះ នឿន ចន្ថា ភេទស្រី អាយុ ៧ឆ្នាំ។

 សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងបន្ថែមទៀតថាផ្ទះដែលត្រូវអគ្គីភ៏យឆាបឆេះដោយអគ្គីភ័យខាងលើនេះជាផ្ទះ.ថ្ម.ប្រកស័ង្កសីខាងលើដែលមានទំហំ១២ម×៥ម អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងថាជីតានិងជីដូនបានទៅផ្សារដោយយកចៅម្នាក់ទៀតទៅជាមួយដោយខ្លាចចៅចុះលេងទឹកស្រះដែលនៅក្បែផ្ទះដោយទុកចៅទាំង២នៅក្នុងផ្ទះដោយមិនបានចាក់សោពីក្រៅនោះឡើយ ។តែប្រភពមួយទៀតបានបង្ហើបអោយដឹងថាប្រហែលជាកូនប្រុសអាយុ១០ឆ្នាំខ្លាចគេយកទូរសព្ទទើបបិទទ្វាលេងនៅក្នុងផ្ទះដោយឌុយនិងព្រីទើបបណ្តាលឆះក្នុងផ្ទះស្លាប់ទាំង២នាក់បងប្អូនតែម្តងទៅ ។

នៅពេលឆេះនោះកម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គីភ័យចេញទៅជឋយពន្លត់ហើយសាច់ញាតិបងប្អូនអ្នកជិតខាងបានធាក់ទ្វាទំលាយចូលទៅខាងក្នុងផ្ទះឃើញក្មេងទាំង២នាក់បងប្អូនឆេះស្លាប់បាតើទៅហើយ ។សមត្ថកិច្ចបានសន្និដ្ឋានបណ្តាលមកទុសេខ្សែភ្លើងឆាបឆេះក្នុងផ្ទះគ្រា ពេលដែលឆេះយាយនិងតានិងឪពុកម្តាយមិននៅផ្ទះ ។



បច្ចុប្បន៍សពក្មេងប្រុស.ស្រីដែលស្លាប់ដោយសារភ្លើងឆេះទាំង២នាក់បងប្អូនត្រូវបសនរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ។ក្នុងស្នងការនគបាលខេត្តកំពង់ឆ្នាំលោកឧត្តមសេនីយ៍ទោ ខូវលី បានអោយដំណាងនាំយកអង្ក១០០គីឡូក្រាម.ទឹកសុទ្ធវីតាល៤កេះ.រួមនិងថវិការ១លានរៀលចូលរួមក្នុងពិធីបុណ្យនេះផងដែរ៕

  សុក្ខារិន