About Me

header ads

អតីតយុទ្ធជនក្រីក្រចំនួន 2គ្រួសារបានទទួលអំណោយពីរាជរដ្ឋាភិបាលតាមរយះមន្ទីសង្គមកិច្ចនិងអតីតយុទ្ធជននិងនិតិសម្បទា

ខេត្តកំពង់ឆ្នាំង:

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំងលោក ឈាងចន្ធី និង លោកចក់កែវចំរើនប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា(សអក)ខេត្តកំពង់ឆ្នាំង តំណាងលោកថោងចំរើនប្រធានមន្ទីរ សអយ ខេត្ត និងជាអនុប្រធានប្រចាំការ សអក ខេត្តរួមនិងសហការរី។បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលប្រគល់ជូនគ្រួសារអតីតយុទ្ធជនដែលកំពង់មានជីវភាពខ្វះខាតចំនួនពីរគ្រួសារ:

១ លោក យិន សុវណ្ណារ៉េត ដែលជាយោធិនពិការកំបុតជើងខាងឆ្វេងលើជង្គង់ មានមុខរបរជាអ្នករត់កង់បីរសនៅក្នុងភូមិត្រពាំងបី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងមានសមាជិកក្នុងគ្រួសារចំនួន 6 នាក់ ។

 ២ លោក ស៊ីវ  សីហា យោធិនពិការ កំបុតជើងឆ្វេងក្រោមជង្គង់ ពោះម៉ាយមានសមាជិកក្នុងគ្រួសារចំនួន ៤ នាក់ កំពង់រសនៅក្នុងភូមិព្រែកឆ្ដោរឃុំកំពង់អុសស្រុកជលគិរីខេត្តកំពង់ឆ្នាំង ។




ក្នុងឱកាសជួបសំណេះសំណាលនិងបាននាំយកអំណោយប្រគល់ជូននោះដែរលោក ឈាង ចន្ធី អនុប្រធានមន្ទីរ ស.អ.យ .ខេត្តបានមានមតិសំណេះសំណាល និងការផ្ដាំផ្ញើសុខទុក្ខរបស់អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពដោយត្រូអនុវត្តតាមប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងសុខាភិបាល៣ការពារ៣កុំនិងរួមគ្នាទប់ស្កាត់ជម្ងឺកូវិដ១៩ ។និងបាននាំយកអំណោយដែលត្រូវទទួលបានក្នុងមួយគ្រួសាររួមមាន : អង្ករចំនួន 20 kg គុយទាវមួយយួរ ទឹកត្រី 1 យួរ ទឹកស៊ីអ៊ីវ 1 យួរ ត្រីខ 1 យួរ សារុង 1 និងក្រមា 1។ក្នុងនោះផងដែរ ក្រុមគ្រួសារអតីតជនមានសេចក្តីសោមនស្សរីករាយជាពន់ពេកដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក៏ដូចជាថាដឹកនាំខេត្ត។សូមថ្លែងអំណរគុណនិងជូនពរដល់ថ្នាក់ដឹកនាំខេត្តទាំងអស់សូមមានសុខភាពល្អបរិបូណ៍នឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ៕