មន្ត្រីរាជការតាមមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ចាមពិនិត្យសំណាករកមេរោគកូវីដ19

  កំពង់ចាម៖                           

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្ដមអ៊ុនចាន់ដាអភិបាលនៃគណះអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩  បានដាក់ផែនការអោយមន្ត្រីរាជការទូទាំងខេត្តកំពង់ចាមត្រូវធ្វើការពិនិត្យសំណាកអោយបានជាប្រចាំ ជាក់ស្ដែងកាលពីថ្ងៃទី៤.៥ខែសីហាឆ្នាំ២០២១មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ចាម បាន ពិនិត្យសំណាករកមេរោគកូវីដ19ជាបន្តបន្ទាប់    នៅក្នុងបរិវេនសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាមដើម្បីធ្វើតេស្តរហ័សរកអ្នកផ្ទុកមេរោគកូវីដ19 ងាយស្រួលមានវិធានការទុបស្កាត់ការឆ្លងរាលដាលទៅអ្នកដ៍ទៃ.និងបានអប់រំណែនាំ មន្ត្រីរាជការ ឲ្យពាក់ម៉ាស់ការពារ លាងដៃជាមួយសាប៊ូ ឬអាល់កុល ជាប្រចាំ រក្សាគម្លាតបុគ្គល និងចូលរួមអនុវត្តវិធាន ការពាររបស់ក្រសួងសុខាភិបាក «៣កុំ ៣ការពារ» ដើម្បី ជៀសផុតពីការឆ្លង និងទប់ស្តាត់ពីការរីករាលដាល នៃជម្ងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ។



ដោយឡែកនៅថ្ងៃ ដ៍ដែលនោះដែរយើងសង្កេតឃើញវត្តមានថ្នាក់ដឹកនាំគ្រប់គ្រងមន្ត្រីរាជការតាមមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ចាមបានដឹកនាំមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនអញ្ជើញមកពិនិត្យសំណាករកមេរោគកូវីដ19ជាបន្តបន្ទាប់  ក្នុងនោះរួមមាន  មន្ត្រីរាជការមន្ទីរចំនួន៤ បានធ្វើតេស្តជាបន្តបន្ទាប់  គឺមន្ទីរវប្បធម៏និងវិចិត្តសិល្បះនិងមន្ទីរមុខងារសាធារណះមន្ទីរព័តមានខេត្ត មន្ទីរអប់រំយុវជននិងកីឡាសរុបចំនួន៤មន្ទីរអង្គភាព។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីជាសះស្បើយចំនួន ៣៨នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០២នាក់ , ស្រុកចំការលើ ១៤នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់, ព្រៃឈរ ០១នាក់, ស្រុកស្រីសន្ធរ ០៦នាក់ និងមកពីខេត្តត្បូងឃ្មុំ ០៣នាក់ ក្នុងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ។