About Me

header ads

ខណៈពេលកូវិដវាយលុកខ្លាំងសកម្មភាពដឹកឈើមានកាន់តែសម្បើម

ខេត្តរតនគិរី៖

មានក្រុមម៉ូតូកែឆ្នៃជាច្រើនគ្រឿងកំពុងតែសំរុកដឹកឈើចេញពីតំបន់មួយចំនួនទឹកដីស្រុកវ៉ើនសៃនិងស្រុកអូរជុំហើយចូលមកស្តុបលាក់ទុកក្នុងក្រុងបានលុងនិងបន្តដឹកទៅប្រទេសវៀតណាមតាមរថយន្តសាំយុងក្នុងខណៈដែលជំងឺកូវិដ.១៩កំពុងតែផ្ទុះឡើង សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់មិនមានវិធានការបង្ក្រាប ។ តាមប្រភពបានបង្ហើបថាជារៀងរាល់យប់គេសង្គេតឃើញមានម៉ូតូកែឆ្នៃជាច្រើនគ្រឿងកំពុងសំរុកដឹកឈើយ៉ាងទ្រហឹងរំពងរំខានដល់ដំណេកអ្នកស្រុកទៀតផងឆ្លងកាត់ចេញពីទីរួមស្រុកអូរជុំនាវេលាយប់ៗជ្រៅរហូតទល់ភ្លឺមិនក្រោមពី៤០ទៅ៥០គ្រឿងឡើយ។


ប្រភពបន្តថាឈើដែលក្រុមឈ្មួញដឹកជញ្ជូននោះភាគច្រើនជាប្រភេទឈើលេខមួយដែលគេអារជ្រៀកជាសន្លឹកបន្ទះមានមុខកាត់ធំៗដឹកចូលក្រុងបានលុងហើយបង្កប់តាមរថយន្តសាំយុងដែលគេឆ្នៃដំបូលនិងក្រោមបាតរថយន្តរួចជាស្រេចបន្លំធ្វើជាដឹកបាវធ្យូងតិចតួចឆ្ពោះទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងរភើយផងដែរ ។ ប្រភពបង្ហើបបន្តទៀតថាក្នុងសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគ្រេងនោះដែរក៏ក្រុមសមត្ថកិច្ចលួចច្មក់បង្ក្រាបបានតែប៉ះចំក្រុមមេក្លោងធំម្នាក់ដែលប្រកបរបរដឹកឈើតាមម៉ូតូប្រចាំស្រុកអូរជុំនិងជាអ្នកផ្គត់ផ្គង់ឈើឱ្យក្រុមឈ្មួញរយន្តសាំយុងជាច្រើននៅក្រុងបានលុងនោះជាយូឆ្នាំទៀតផង។



ក្រុមសមត្ថកិច្ចគ្រាន់តែដឹងថាមេក្លោងធំនោះឈ្មោះតុងហានក៏ដើរចេញទៅវិញអស់បណ្តែតបណ្តោយឱ្យក្រុមម៉ូតូកែឆ្នៃដឹកឈើរៀងរាល់យប់ដោយរលូន ។ នៅក្នុងក្រុមម៉ូតូកែឆ្នៃដឹកឈើនោះក៏មានក្រុមឈ្មួញជាច្រើនទៀតផងដែរដែលធ្វើសកម្មភាពដឹកជញ្ជូនអែបៗតាមជាមួយមេក្លោងធំខាងលើនោះ ។ ប្រភពមួយទៀតបង្ហើបថាក្រៅពីមានក្រុមម៉ូតូដឹកឈើក៏នៅមានរថយន្តសាំយុងមួយគ្រឿងទៀតផងដែរពណ៌សពាក់ស្លាកលេខភ្នុំពេញ2A7824 ដែលតែងដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃជារៀរាល់ថ្ងៃចូលក្រុងបានលុងនេះ។មជ្ឈដ្ឋានក្នុងក្រុងក៏ដូចជាតាមស្រុកក៏កំពុងរងចាំមើលតើបន្ទាប់ពីមានបំរាមគោចរសកម្មភាពដឹកជញ្ជូនឈើពេលយបៗនោះមានការបង្ក្រាប់ដែរទេ៕