About Me

header ads

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី គប់កញ្ចក់រថយន្ដ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌអ.ហខេត្តដឹកនាំដោយអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអ.ហស្រុករលាប្អៀរ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ 

បានចុះធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ដ) កាលពីវេលាម៉ោង១០និង១៥នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដថ្មី ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។


សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានអោយដឹងថាជនសង្សយ័ដែលត្រូវឃាត់ខ្លួន មានឈ្មោះ

១-ឈ្មោះ សំអាត ម៉ាលីពុទ្ធានី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្បែង ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

២-ឈ្មោះ ជា ចាន់រឹទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប៉ាហុី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រតិបត្តការស្រាវជ្រាវសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន÷

១-ម៉ូតូចំនួន០១គ្រឿង ម៉ាកZOOMERពាក់ស្លាកលេខពោធិសាត់1E-7662 ពណ៌បៃតង។

២-ទូរស័ព្ទដៃចំនួន០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕ 



សុក្ខារិន