About Me

header ads

រដ្ធបាលខេត្តកំពង់ឆ្នាំងធ្វើការប្រកាសបិទផ្សាយជាសាធារណះនូវឯកសារលើការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លី

ខេត្តកំពង់ឆ្នាំង : 

ក្រោយពីក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធ័ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរីយោដីខេត្តបានខិតខំប្រឹងប្រែងរហូតទទូលបាននូវទិន្នន័យគ្រប់គ្រាន់ហើយត្រូវបានរដ្ធបាលខេត្តធ្វើការប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារលើការវិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីជាប្រព័ន្ធស្ថិតក្នុងភូមិក្រាំងម៉ ឃុំតាំងក្រសាំង ស្រុកទឺកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ដោយបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក សូត្រ សុង អភិបាលស្រុកទឹកផុស លោក សុខ សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរីយោដីស្រុក ព្រមទាំងលោក លោកស្រីមន្ត្រីបច្ចេកទេស  តំណាងធនាគារអាជ្ញាធរ ភូមិ ឃុំនិងប្រជាពលរដ្ឋផងដែរ ។


តាមរបាយការណ៍លោក សុខ សម្បត្តិ ប្រធានក្រុមចុះបញ្ជីដីធ្លីមានលក្ខណះជាប្រពន្ធ័ក្រុមទី១បានអោយដឹងថាការប្រកាសបិទផ្សាយជាសាធារណ: នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីសម្រាប់ភូមិក្រាំងម៉ មាន៦៥២គ្រួសារដោយកំណត់ព្រំប្រទល់មានចំនួន ២៣៧៧ ក្បាលដី និងប្រមូលទិន្នន័យចំនួន ២៣៧៧ក្បាលដីក្នុងនោះមាន ដីកសិកម្មចំនួន ២០៧៨ ក្បាលដី ដីលំនៅឋានចំនួន ២៩៦ ក្បាលដី ដីអណ្តូង ចំនួន ០១ក្បាលដី និងដីទូលអ្នកតាចំនួន ០២ក្បាលដី ។មានមតិសំណេះសំណាលក្នុងឱកាសនោះលោក សូត្រ សុង អភិបាលស្រុក បានធ្វើការកោតសរសើរដល់ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរីយោដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបំរើសេវាសាធារណៈជូនប្រជាពលរដ្ធបានយ៉ាងល្អប្រសើរ ។


លោកអភិបាលស្រុកបានមានប្រសាសន៍បន្តថា ការបិទផ្សាយនាពេលនេះគឺមានសារះសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដោយភ្ជាប់មកនូវឯកសារដូចជាចុងសន្លឹកចេញដោយក្រុមការងារ អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារជាដើមយកមកធ្វើការផ្ទៀងផ្ទាត់អំពីទំហំ រូបរាងក្បាលដី រឺឈ្មោះរបស់បងប្អូន ពីព្រោះការបិទផ្សាយមានរយះពេលតែ១៥ថ្ងៃប៉ុណ្ណោះដោយរាប់ទាំងថ្ងៃឈប់សម្រាក ហើយបងប្អូនអាចមានសិទ្ធិប្តឹងតវ៉ានិងកែតម្រូវឡើងវិញក្នុងពេលបិទផ្សាយនេះ ។លោកអភិបាលស្រុកក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាពរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំដោយការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីការពារខ្លួនកុំអោយឆ្ងងរោគ ពិសេសមេរោគកូវីដ១៩ ដោយអនុវត្តអោយបានមុឺងម៉ាត់នូវវិធានការរបស់រាជរដ្ធាភិបាល និងក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីជំងឺដ៍កាចសាហាវនេះ ៕