About Me

header ads

សត្វពស់ថ្លាន់២៦ក្បាលត្រូវបានមន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើនាំយកមកធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ

ខេត្តកំពង់ឆ្នាំង: សត្វពស់ថ្លាន់២៦ក្បាលត្រូវបានមន្ត្រីឧុទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញដើម្បីបង្កពូជបន្តទៀត ។


កិច្ចសហប្រតិបត្តការធ្វើការដោះលែងសត្វពស់ថ្លានខាងលើនេះបានធ្វើឡើងថ្ងៃទី.២៨កក្កដា.២០២១ ដោយមន្ត្រីឧទ្យានុរក្សបឹងទន្លេសាបសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត បាននាំយកសត្វពស់ថ្លាន់រស់ ចំនួន២៦ក្បាលមកដោះលែងក្នុងដែនអភិរក្សការពារធម្មជាតិចំណុចឡូអភិរក្សភូមិស្លត ឃុំផ្លូទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គ្រាដែលសត្វងាយរងគ្រោះ ខាងលើនេះដើម្បីឲ្យសត្វមានឧិកាសបន្តពូជនៅក្នុងព្រៃបឹងអភិរក្សធម្មជាតិនេះឡើងវិញ។



មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំងបានអោយដឹងនៅរសៀលថ្ងៃទី២៨កក្កដា២០២១នេះថាសត្វពស់ថ្លាន់ត្រូវបានក្រុមឧទ្យានុរក្សនិងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចលត័គឺគេប្រមូលពីភ្នំតាម៉ៅ២៦ក្បាលយកចេញពីភ្នំតាម៉ៅដោយធ្វើយ៉ាងណាមកលែងនៅក្នុងតំបន់អភិរក្សព្រៃធម្មវិញ។

ក្នុងនោះផងដែរក្រុមឧុទ្យានុរក្សក៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះក្ដី នៅក្រៅតំបន់ក្ដីសូមមេត្តាជួយថែរក្សាការពារនិងអភិរក្សសត្វព្រៃគ្រប់ប្រភេទកុំចាប់ឬកុំជួញដូរឬសម្លាប់សត្វនឹងកុំកាប់ដុតឆ្ការុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ សូមចូលរួមថែរក្សាធន់ធានធម្មជាតិរបស់ជាតិយើងទាំងអស់គ្នាសូមកុំជួញដូរសត្វព្រៃជាអំពើផ្ទុយនិងច្បាប់ ។

សូមបញ្ជាក់ផងដែរថាកន្លងទៅនេះក៍មានការដោះលែងសត្វពស់ថ្លាន់ចំនួន៤១ក្បាលចូលទៅល្នុងព្រៃអភរក្សធម្មជាតិវិញផងដែរ៕ 

សុក្ខារិន