About Me

header ads

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឡើងផ្ទះលំនៅឋានអ្នកដទៃ

បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយចោតប្រកាន់ពីបទល្មើសជាក់ស្ដែង ករណី រំលោភលើលំនៅឋាន កាលវេលាម៉ោង ៣:០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពឡើងផ្ទះ របស់ ឈ្មោះ គង់ ម៉ៅ ភេទស្រី អាយុ ៥៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅៗភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។



តាមប្រភពពីអាជ្ញាធរ ឲ្យដឹងថា បុរសម្នាក់នោះ មានឈ្មោះ ហ៊ង តាំងប៊ុយ ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ បានកាន់ពូថៅ ០១ និងកណ្ដៀវ ចំនួន ០១ ហើយវាយរនាបផ្ទះ របស់ឈ្មោះ គង់ ម៉ៅ ធ្វើឲ្យមានការភ័យខ្លាច ។ 



ប្រភពដដែល បន្តថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកអធិការនគរបាលស្រុកស្ទឹងត្រង់ បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាល ស្រុកស្ទឹងត្រង់  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន ចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវ  និងឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ រូបនេះ តាមបញ្ជា របស់ លោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងត្រង់ ដើម្បី ធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕