About Me

header ads

កសិករចាប់ផ្តើមប្រមូលផលដំណាំពោតក្រហមនាដើមរដូវ ខណ:តម្លៃទីផ្សារប្រហាក់ប្រហែលនឹងឆ្នាំមុនៗ ដែរ

  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ គេសង្កេតឃើញកសិកររស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បាននាំគ្នា ចាប់ផ្តើមប្រមូលផលដំណាំពោតក្រហមរបស់ខ្លួន ជាបណ្តើរៗ ហើយ ស្ថិតនៅក្នុងភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកប្រជាកសិ ករមួយចំនួនទៀតបានប្រាប់ថា ពួកគាត់ពិតជាជួបនឹងការលំបាកច្រើនក្នុងការដាំដំណាំមួយនេះ ដោ យជួបនឹងបញ្ហាគ្រោះធម្មជាតិរាំងស្ងួត ពុំសូវមានទឹកភ្លៀងគ្រប់គ្រាន់ សត្វល្អិតដង្កូវស៊ីបំផ្លាញ លុះប្រមូលផលលក់បានតិចតួច ធ្វើឱ្យជីវភាពគ្រួសារគាត់ ស្ថិតក្នុងសភាពខ្វះខាតប្រចាំថ្ងៃ ដោយដេកមិនលក់បក់ក៏មិនល្ហើយដែរ ។


បើតាមការរៀបរាប់ពីស្រីម្នាក់ ឈ្មោះ ប៊ុត ស្រីអូន ជាកសិកររស់នៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់មានដីចំការចំនួន៨ហិកតានៅក្នុងភូមិកូនភ្នំ សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយនៅដើមឆ្នាំ២០២១នេះ គាត់ពិតជាមានការខាតបង់អស់ច្រើន ដោយសារចំណាយដើមទុនទិញ ពូជពោតក្រហមពីឈ្មួញ យកទៅដាំនៅលើដីចំការរបស់ខ្លួនឆ្លាស់គ្នានឹងដំណាំដំឡូងមី ដោយសង្ឃឹមថា នៅពេលប្រមូលផល អាចនឹងលក់បានថវិកាសម្រាប់យកទៅសងជំពាក់បំណុលគេ ហើយនៅសល់មួយចំនួនសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។ គាត់បន្តទៀតថា ការដាំពោតក្រហមនៅឆ្នាំនេះ ជួបប្រឈមនឹងបញ្ហាជាច្រើនដូចជា ពេលចាប់ផ្តើម ដាំ គឺមានភ្លៀងធ្លាក់ជោកជាំ លុះដំណាំនេះលូតលាស់ល្អ ស្រាប់តែត្រូវសត្វដង្កូវហ្វូងចូលទៅស៊ីបំផ្លា ញ ហើយក៏បានរកថ្នាំកំចាត់សត្វល្អិតបាញ់ស្ទើរតែទប់មិនជាប់ ក៏បានខាងមន្ទីរកសិកម្មខេត្តប៉ៃលិន ចុះទៅផ្តល់ថ្នាំ ហើយណែនាំពីរបៀបប្រើប្រាស់ និងរបៀបថែទាំដំណាពោតផងដែរ ។ លុះក្រោយមក ក៏រាំងភ្លៀងអស់រយ:ពេលយូរ បណ្តាលឱ្យស្កកគ្រាប់ពោត មិនទទួលបានផលច្រើននោះឡើយ រីឯកន្លែងចំការខ្លះទៀត ងាប់ដើមអស់ច្រើន ។


ចំណែកកម្មករស៊ីឈ្មួលប្រមូលផលផ្លែពោត គឺម្ចាស់ចម្ការគិតឱ្យ ក្នុង១ធុង តម្លៃ៧០០រៀល ដែលឆ្នាំមុន១ធុងតម្លៃ១០០០រៀល ហើយក្នុង១ថ្ងៃ ពួកគាត់អាចកាច់ស្នៀតពោត បានប្រហែលជាង ៤០ធុង គឺប្រហែល២៥០០០រៀល ទៅ២៨០០០រៀលក្នុង១ថ្ងៃ ។ គាត់បញ្ជាក់ថា ដំណាំពោតក្រហ មនៅដើមឆ្នាំ២០២១នេះ មិនសូវទទួលផលច្រើននោះទេ ដោយសារពេលពោតកំពុងចេញផ្កា និងដាក់ស្នៀត អត់សូវមានភ្លៀង ធ្វើឱ្យស្កក លុះពេលពោតទុំ មេឃចាប់ផ្តើមភ្លៀងខ្លាំងស្ទើររាល់ថ្ងៃ បណ្តាលឱ្យគ្រាប់ពោតដុះពន្លកនៅក្នុងផ្លែតែម្តង ។ គាត់ត្រូវបង្ខំចិត្តប្រមូលផល ខណៈទីផ្សារពោតក្រ ហម១គីឡូក្រាម ឈ្មួញទិញតម្លៃ៤.៨ ទៅ៥.២បាត (ប្រាក់ថៃ) ដែលមានតម្លៃ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ៕









 ដោយ ៖ នីយ៉ា