About Me

header ads

នាយកអង្គការវ៉េតធ័រអេតប្រចាំកម្ពុជានាំយកគ្រឿងសម្ភារៈហូបចុកនិងសម្ភារការពារជំងឺកូវីដ១៩ផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងដើម្បីទុកផ្គត់ផ្គង់គ្រោះមហន្តរាយនិងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង :  នាយក វ៉តធ័រអេតប្រចាំកម្ពុជាលោក ឆាយសុភាព រួមនឹងសហការីនាំយកអង្ករចំនួន២តោន ទឹកបរិសុទ្ធ ២០កេស ត្រីខ៥០យួរ មី៥០កេស ម៉ាស់០២កេស អាល់កុល០៥កានស្មើ១៥០លីត្រ និងសាប៊ូដុសខ្លួនចំនួន ០៥កេស មកផ្តល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រាប់ទុកចាត់ចែងទៅតាមតម្រូវការក្នុងអំឡុងពេលការរីកដាលនៃជំងឺកូវីដ១៩ នេះ ការផ្តល់ជូនអំណោយនាពេលនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត រួមនិងមន្ត្រីរដ្ឋបាលខេត្តផងដែរ ។


អភិបសលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានអង្កការវ៉េតធ័រអេត ដែលបានរួមចំណែកជាមួយរដ្ធបាលខេត្ដ និងរាជរដ្ឋាភិបាលក្នុងពេលប្រទេសកំពុងរងផលប៉ះពាល់ដោយសារជំងឺដ៍កាចសាហាវ កូវិដ១៩Deiltaថ្មី ។ 


អភិបាលខេត្តកំពង់ឆ្នាំងបានប្រសាសន៍បន្តថាទាំងអស់នេះគឺជាសិល្បះនៃការចែករំលែកក្នុងពេលដែលជួបបញ្ហាទុកលំបាក ហើយអំណោយទាំងអស់ដែលបានមកពីសប្បុរសជន ទាំងប៉ុន្មានត្រូវបានបែងចែកទៅតាមគោលដៅពិសេសតាមព្យាបាលអ្នកជំងឺកូវីដ មណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះហន្តរាយផ្សេងៗក្នុងខេត្តកំពង់ឆ្នាំងផងដែរ ៕





សុក្ខារិន