About Me

header ads

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្ដល់អំណោយមនុស្សធម៌ ដល់ស្ត្រីទុរគតម្នាក់ នៅស្រុកកោះសូទិន

លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូន ស្រ្តីទុរគតម្នាក់ ឈ្មោះ ស្រ៊ុន ណារី អាយុ ៤៥ឆ្នាំ ដែលមានពិការភាព ស្វិតជើងទាំងពីរ ដោយជម្ងឺកាលពីតូច ជាគ្រួសារមានប័ណ្ណក្រីក្រ (ក្រ ០២) រស់នៅភូមិទី៣ ឃុំកោះសូទិន ស្រុកកោះសូទិន ។ 


         ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច តែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាពគ្មានទីពឹង ដោយមិនរើសអើង ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ដើម្បី ជួយសម្រាលការលំបាក បងប្អូន ស្របតាមទិសស្លោក "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល " ។

       ស្ថិតក្នុងឱកាសនោះ លោកជំទាវ បានសំណូមពរដល់ប្អូនស្រី ឲ្យខិតខំថែទាំសុខ ភាព ខ្លួនឯងឲ្យបានល្អ  រស់នៅត្រូវមានអនាម័យស្អាត ៣យ៉ាង, សម្រាន្តក្នុងមុង, ពិសាអាហារដែលចម្អិនឆ្អិនល្អ ពិសេស អនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធាន សុខាភិបាល " ៣ការពារ ៣កុំ និង ២ចូលរួម "  ដើម្បីជៀសអោយផុតពីការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដ៏កាចសាហាវនេះ។អំណោយមនុស្សធម៌ ផ្តល់ជូនប្អូនស្រី រួមមាន៖អង្ករ ១០០គក្រ , មី ២កេស , ទឹកត្រី២យួរ,  ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ២០កំប៉ុង , ឃីត ២ , អាវយឺត ៨, តង់ ២, សម្ភារផ្ទះបាយ ១សម្រាប់, ម៉ាស់ ២ប្រអប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។ ដោយឡែក នាងខ្ញ៉ំ ក៏បានផ្តល់ថវិកាសាខាចំនួន ២០០,០០០ រៀល និងថវិកាផ្ទាល់ខ្លួន ១០០,០០០រៀល  រួមជាមួយអង្ករ ២៥ គក្រ, មី, ទឹកត្រី ទឹកស៊ីអ៊ីវ, ឃីតនិង ម៉ាស់ ជូន ដូនចាស់ជរាម្នាក់ទៀត ឈ្មោះ រិន ម៉ៃ យុ ៨៦ឆ្នាំ ដែលរស់នៅតែម្នាក់ឯង ក្នុងភូមិ ឃុំដដែល នោះផងដែរ ៕