About Me

header ads

រដ្ឋបាលខេត្តប៉ៃលិន ប្រគល់ម៉ាស៊ីនបាញ់ថ្នាំ និងទឹកថ្នាំសម្លាប់មេរោគ ដល់មន្ទីរសុខាភិបាល

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ម៉ាស៊ីនបាញ់ថ្នាំ ចំនួន០១ឈុត និងទឹកថ្នាំសម្លាប់មេរោគ ចំនួន៥០០ប៊ីដុង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីចាត់ចែងប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រគល់សម្ភារៈទាំងអស់នោះដល់ក្រុមការងារដើម្បីយកទៅបាញ់ សម្លាប់មេរោគ ដោយមានវត្តមាន  លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃ លិន ក្រុមការងារមន្ទីសុខាភិបាលខេត្ត និងមន្ត្រីជាច្រើនរូបទៀត ។



លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ៖ សម្ភារៈដែលបានប្រគល់នាពេលនេះ គឺជាជួយ សម្រួលដល់ក្រុមការងារនៃមន្ទីរសុខាភិបាល នៅតាមមន្ទីរពេទ្យ មណ្ឌលចត្តាឡីស័ក ។ លោកជំទាវបានសំនូមពរឲ្យ លោកប្រធានមន្ទីរសុខាភិបាល ចាត់ចែងប្រើប្រាស់ឲ្យបានត្រឹមត្រូវ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩ ។លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាល ខេត្ត ដែលបានឧបត្ថម្ភ ម៉ាស៊ីន និងទឹកថ្នាំបាញ់សម្លាប់មេរោគ ជូនដល់មន្ទីរសុខាភិបាល នេះជាការយកទុកដាក់ខ្ពស់  និងការទទួលខុសត្រូវ ពីសំណាក់អាជ្ញាធរដែនដី គ្រប់គ្រងរដ្ឋបាលខេត្តប៉ៃលិន ក្នុងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ។ លោក បានបន្តថា ថ្នាក់ដឹកនាំខេត្ត បានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងអំពីវិធានការ ការពារ និងបង្ការជំងឺឆ្លងកូវីដ ១៩ ដ៏កាចសាហាវនេះ ៕