About Me

header ads

ជនសង្ស័យ៣នាក់លួចកាច់កម៉ូតូមួយគ្រឿងឆ្លងស្រុកយកមកលាក់ទុកជាប់អន្ទាក់សមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង :

ជនសង្ស័យ៣នាក់លួចកាច់កម៉ូតូមួយគ្រឿងឆ្លងស្រុកយកមកលាក់ទុកជាប់អន្ទាក់សមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំកោះថ្កូវស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង០០នាទីថ្ងៃ ២៨ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចមាត់ស្ទឹង សំរោងសែន ដែលស្ថិតក្នុងភូមិសាស្រ្តភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។  




សមត្ថកិច្ចនគបាលបានអោយដឹងថាម្ចាស់ម៉ូតូដែលត្រូវចោលួចយកម៉ូតូ ឈ្មោះ ម៉ាន ម៉ាច ភេទប្រុសអាយុ ២៧ ឆ្នាំ រស់ភូមិធ្លក ឃុំ ច្រណូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។សមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំកោះថ្កូវបានអោតដឹងនៅព្រឹកថ្ងៃទី២៩កក្កដា២០២១នេះថាករណីលួចខាងលើនេះបង្ករឡើងដោយជនសង្ស័យចំនួន ៣ នាក់:

 ១.ឈ្មោះ គង់ ភាស់ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរី

 ២.ឈ្មោះ រ៉ុន ចំរ៉ុង ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិសំរោងសែន ឃុំសំរោងសែនស្រុក កំពង់លែង

 ៣.ឈ្មោះ ឆឺយ សុភ័ក្រ ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិសំរោងសែន ឃុំសំរោងសែនស្រុកកំលែង។   


ម៉ូតូដែលត្រូវក្រុមចោលួចនោះម៉ាកទ្រីមសង់ពណ័ខ្មៅកញ្ចាស់គ្មានអាវស្រោបតែពាក់ស្លាកលេខកំពង់ឆ្នាំង1B.5757 ម្ចាស់រវលចុះទៅដាក់លាន់អន្ទង់ហេីយបានចត់ម៉ូតូទុកនៅមាតើស្ទឹងកន្លែងកេីតហេតុត្រូវបានជនសង្ស័យទាំង៣នាក់ខាងលេីលួចជិះយកមកផ្ទះរបស់ជនសង្ស័យឈ្មោះ គង់ ភាស់ នៅភូមិកោះលត ឃុំកោះថ្កូវស្រុកជលគិរី ។ក្រោយពីទទួលបានបទបញ្ជារពីលោកវរសេនីយ៍ឯកពេជ្រ សុខឿ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំលាំងជំនាញបានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់នឹងវត្ថុតាងម៉ូតូ ១ គ្រឿងដែលមានភិនភាគដូចខាងលេីយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវ រងចាំប្រគល់អោយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់លែងនាំយកប្រគល់អោយម្ចាស់វិញ។ដោយឡែកជនសង្ស័យ ៣ នាក់ត្រូវបានក៏សាងសំណុំរឿងបញ្ជូនបន្តមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕