About Me

header ads

ក្រោយពីពិនិត្យលើអ្នកជំងឺម្នាក់ និងគ្រូពេទ្យមួយម្នាក់ អាជ្ញាធរខេត្ត ធ្វើការបិទខ្ទប់បន្ទប់អគារមួយចំនួនក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ 

រហូតមកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ អគារមួយចំនួន នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានបិទខ្ទប់ (ចត្តាឡីស័ក) បន្ទាប់ពីពិនិត្យ (ធ្វើតេស្តរហ័ស) ទៅលើអ្នកជំងឺម្នាក់ និងគ្រូពេទ្យមួយចំនួន រកឃើញមានផ្ទុកវីរុសជំងឺកូវីដ ១៩ ។ ដូច្នេះ អ្នកជំងឹដែលចូលទៅសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត មានការព្រួយបារម្ភចំពោះសុវត្ថិភាព ។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រោយពីមានអ្នកជំងឺម្នាក់ ចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត មានអាការ:មិនស្រួល ក្តៅខ្លួន ក្អក ផ្តាសាយ និងឈឺក. និងឈឺពេញរាងកាយ ទើបក្រុមគ្រូពេទ្យធ្វើការពិនិត្យ ស្រាប់តែលទ្ធផលឃើញមានផ្ទុកវិជ្ជមានជំងឺកូវីដ ១៩ លុះគ្រូពេទ្យមួយចំនួនមានអាការមិនស្រួលក្នុងខ្លួនដូចគ្នាដែរ ក៏ធ្វើតេស្ត ស្រាប់តែមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ទើបអាជ្ញាធរខេត្ត សម្រេចឱ្យក្រុមការងារយកខ្សែទៅចងហ៊ុព័ទ្ធអគារមួយចំនួន នៃមន្ទីរពេទ្យបង្អែកតែម្តង ។







 ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត គឹម សំណាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានឱ្យដឹងថា ៖ អគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានបិទហើយមិនអនុញ្ញាតឱ្យអ្នកជំងឺចូលទៅសម្រាកព្យាបាល បាននោះទេ លើកលែងតែអគារមួយចំនួនទៀតប៉ុណ្ណោះ ដែលមិនមានជាប់ពាក់ព័ន្ធនឹងជំងឺនេះ នៅបន្តឱ្យអ្នកជំងឺចូលទៅសម្រាកព្យាបាលតាមធម្មតា ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា មិនត្រឹមតែអ្នកជំងឺ ដែលចូលទៅព្យាបាល មានផ្ទុកវិជ្ជមានជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ សូម្បីតែគ្រូពេទ្យមួយចំនួនទៀត ក៏ឆ្លងជំងឺនេះផងដែរ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ៖ ការហ៊ុព័ទ្ធខ្សែជុំវិញអគារមួយចំនួននៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មិនមែនមានន័យថា បានបិទអគារមន្ទីរពេទ្យទាំងមូលនោះទេ គឺទទួលព្យាបាលអ្នកជំងឺតាមធម្មតាដូចសព្វដង ។ ឯកឧត្តមបន្តទៀតថា មុនដំបូងមានអ្នកជំងឺម្នាក់ បានចូលទៅសម្រាកព្យាបាល ដោយគ្រូពេទ្យធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត លុះពិនិត្យរកមេរោគ ស្រាប់តែឃើញវិជ្ជមានជំងឺកូវីដ១៩ ។ តែក្រោយមកអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងរៀបចំឱ្យក្រុមការងារចុះទៅហ៊ុព័ទ្ធជាបណ្តោះអាសន្ន ដោយធ្វើយ៉ាងណា កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺមួយនេះ ៕