About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន ចាត់ឱ្យមន្រ្តីយករថយន្តដឹកអ្នកជំងឺកូវីដ ១៩ ដែលផ្ទេរមកពីខេត្តឧត្តរមានជ័យ យកមកព្យាបាលនៅក្នុងខេត្តប៉ៃលិន និងរកឃើញពលករផ្ទុកជំងឺកូវីដ១០នាក់បន្ថែម

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសស្តីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៧៦នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ដែលក្រុមឆ្លើយតបរហ័សបានរកឃើញកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ហើយបានចេញផ្សាយ ដោយក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះផងដែរ ។ 



បើតាមសេចក្តីប្រកាសព័ត៌មានពីរដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា ៖ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង១៧៦នាក់ ខាងលើនេះ ក្នុងនោះមានអ្នកជំងឺមួយចំនួន ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលខេត្ត ប្រចាំការតាមគោល បានរឃើញចំនួន១០ករណី ខណៈអ្នកជំងឺចំនួន១៦៦នាក់ ក្នុងនោះស្រីចំនួន៧៦នាក់ ជាពលករ ដែលត្រូវបានផ្ទេរដឹកមកពីខេត្តឧត្តរមានជ័យ កាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន១៧៦នាក់ (ស្រី៨១នាក់) ។



រដ្ឋបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់មានការប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ១៩ ខាងលើ សូមដានសុខភាពជាប្រចាំ និងត្រូវរស់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័កផងដែរ ។ លើសពីនេះ ត្រូវចូលរួមអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។



ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា ៖ ប្រជាពលករ ដែលត្រូវផ្ទេរមកពីខេត្តឧត្តរមានជ័យ ទាំងដែលមានផ្ទុកវិជ្ជមាន និងអ្នកដែលត្រូវធ្វើចត្តាឡីស័កជាង៤០០នាក់ កំពុងដាក់នៅក្នុងមណ្ឌលនៃវិទ្យាល័យហ៊ុន សែន ក្រុងទេពនិម្មិត ។ ឯកឧត្តមបន្តទៀតថា ដោយសារតែនៅខេត្តខាងលើខ្វះកន្លែងព្យាបាល ទើបបញ្ជូនមកព្យាបាលនៅក្នុងខេត្តប៉ៃលិន រហូតដល់ជាសះស្បើយទើបឱ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកពលករ ដែលឆ្លងដែនមក ពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្នុង១ថ្ងៃៗ អាចមានរហូតដល់៥០ទៅ៨០នាក់ ដោយក្នុងនោះក្រុមឆ្លើយតបបន្ទាន់ បានធ្វើតេស្តរហ័ស រកឃើញមានអ្នកផ្ទុកជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ ។ ដូច្នេះ ក្រុមការងារប្រចាំការនៅតាមគោ លដៅនីមួយៗ បាននាំគ្នាធ្វើការរឹតបណ្តឹង ដោយមានការប្រុងប្រយ័ត្នជានិច្ច មិនឱ្យពលករណាម្នាក់របូតចូលមកក្នុងខេត្តប៉ៃលិន ដោយមិនបានពិនិត្យ ឬដឹងមុននោះឡើយ ៕ 







ដោយ ៖ នីយ៉ា