About Me

header ads

រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីអបអរសាទរខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមាពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត និងលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តនិងអតីតយុទ្ធជនចំនួន ៥០នាក់ផងដែរ ។


បើយោងតាមរបាយការណ៍របស់លោក ថោង ចំរើន ប្រធានមន្ទសង្គមកិច្ចខេត្តបានបញ្ជាក់ថាៈគិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា សរុបមានចំនួន ២៩៧៩នាក់ ក្នុងនោះជនពិការមានចំនួន ៩៩៨នាក់  និវត្តន៍ជនមានចំនួន ៨១៥ នាក់ ជនបាត់បង់សមត្ថភាពមានចំនួន ៥២នាក់ ជនពលី មានចំនួន ៩៤៩នាក់ និងជនមរណភាពមានចំនួន ១៦៦នាក់ ។


មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនៅ ឯកឧត្តម អម សុភអភិបាលរងខេត្តបានមានប្រសាសន៍ថាៈ ការប្រារព្ធខួបលើកទី១៤ទិវាអតីតយុទ្ធជនកម្ពុជានាពេលនេះគឺដើម្បីរំលឹកគុណបងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារទឹកដីជូនជាតិមាតុភូមិទទូលបានសុខសន្តិភាពរហូតបច្ចុប្បន្ននេះ ។


 ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជនកម្ពុជានិងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ដគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារបូរណភាពទឹកដីការកសាងសុខសន្តិភាពនិងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជាសំដៅធានាអោយមានសន្តិភាពនិងការអភិវឌ្ឍសេដ្ធកិច្ចនិងសង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។ 


ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជនត្រូវបានធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យាដើម្បីធានាសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែដែលបានអនុវត្តជាមួយធនាគារដៃគូរនៅទូទាំង២៥រាជធានីខេត្ត រាជរដ្ឋាភិបាលបានផ្តល់ជូនប័ណ្ណថែទាំសុខភាព( ប.ស.ស.)

ជូនជនពិការ និវត្តន៍ជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារពលីនិងគ្រួសារជនមរណ: ជាអតីតយុទ្ធជនដើម្បីទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ( ប.ស.ស )ដោយមិនបាច់បង់ប្រាក់ ។


ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាត្រូវចូមរួមអនុវត្តនូវវិធានការការពារអោយបានមុឺងម៉ាត់របស់វិធានការក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល៣ការពារនិង ៣កុំអោយបានជាប់ជាប្រចាំដើម្បីជៀសផុតពីជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ។


ក្នុងពេលនោះឯកឧត្តមក៏បាននាំយកអំណោយតាមរយៈមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងឧបត្ថម្ភដល់អតីតយុទ្ធជនចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទូលអង្ករចំនួន២៥គ.ក្រ គុយទាវ០២ប្រអប់ ទឹកត្រី០១យួរ ត្រីខ ១០កំប៉ុង ប៊ីចេង០១កញ្ចប់ និងថវិកា២មុឺនរៀល ៕ 

សុក្ខារិន