About Me

header ads

រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំដើម្បី បង្កើនការទប់ស្កាត់ជំងឺកូវីដ១៩ដើម្បីកាត់ផ្តាច់ការឆ្លង

ខេត្តកំពង់ឆ្នាំងៈ

រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីធ្វើការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាននៃខេត្តកំពង់ឆ្នាំងកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ស៊ុនសុវណ្ណារិទ្ធ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និង លោកលោកស្រីអង្គភាពពាក់ព័ន្ធចូលរួមផងដែរ។



  អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានមានប្រសាសន៍ថា ដើម្បីធានា កុំឱ្យមានការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ១៩ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមបន្ថែមទៀតក្នុងកិច្ចការអនុវត្តន៍ឱ្យបានលឿនបំផុត អំពីការទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសទីតាំងដែលទើបនិងមានការផ្ទុះរីករាល និង បង្ការកុំឱ្យឆ្លងទៅកន្លែងផ្សេងៗទៀត ជាពិសេស តាមស្ថាប័នរដ្ឋនិងឯកជន ព្រោះកន្លែងទាំងនេះជាកន្លែងប្រមូលផ្តុំគ្នា ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ខ្ពស់បំផុត ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្តគឺជាកិច្ចការមួយដ៏ចាំបាច់បំផុត ដែលត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនិងមេរោគដ៏កាចសាហាវនេះជាដាច់ខាត ដែលបានបង្ករឱ្យមនុស្សស្លាប់ និង ឈឺជាបន្តបន្ទាប់ ហើយជាមួយនេះក៏ត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីវិធានការនានារបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាលដល់បងប្អូន ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាននិងមន្រ្តីរាជការអនុវត្តអោយបានតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺអនុវត្ត៣ការពារ និង ៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ  អង្គភាព និង សហគមន៍យើង ។


គ្រាដែលជម្ងឺមួយនេះត្រូវគេមើលឃើញថានៅតែជាក្តីបារម្មណ៍ខ្លាំងឡើងៗនិងកំពង់កើតលើប្រជាពលរដ្ឋនៅតាមមូលដ្ឋាបជាបន្តបន្ទាប់ក្នុងខេត្តកំពង់ឆ្នាំង៕