About Me

header ads

សមត្ថកិច្ចបង្ក្រាបចាប់បានជនសង្ស័យចែកចាយជួញដូរគ្រឿងញៀន២នាក់

ខេត្តរតនគិរី៖

ជនសង្ស័យចំនួន០២នាក់ជាប្តីប្រពន្ធជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន។ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤. ៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១ស្ថិតនៅក្នុងចំការភូមិប្លង់ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។




ការបង្ក្រាបនោះមានលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកំលាំងអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបករណីគ្រឿងញៀនជាក់ស្តែងចាប់បានជនសង្ស័យចំនួន០២នាក់ប្តីប្រពន្ធជនជាតិវៀតណាមមិនទាន់ស្គាល់ឈ្មោះ នៅឡើយ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានធ្វើការដកហូតរួមមានម្សៅសថ្លាចំនួន០២កញ្ចប់ធំល្មម និងមួយកញ្ចប់តូចនិងទូរស័ព្ទមួយគ្រឿងផងដែរ ។ហើយសមត្ថកិច្ចក៏កំពុងបន្តស្រាវជ្រាវដើម្បីឈានទៅវែកមុខរកចាប់ខ្សែរបណ្តាញមុខសញ្ញាធំបន្តទៀត ។ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីបន្តនិត្តិវិធី បញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថខេត្តរតនគិរីបន្តផងដែរ៕