About Me

header ads

សេចក្តីប្រកាសព័ត៌មានរបសើរដ្ឋបាលខេត្តកំពង់ឆ្នាំងស្ដីពីការបង្ករកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន 63 នាក់បន្ថែមទៀត

ខេត្តកំពង់ឆ្នាំង: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលយើងទទួលបាននៅថ្ងៃទី១៥កក្កដា 2021ស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ19 ចំនួន 63 នាក់ថ្មីបន្ថែមទៀតរយះពេលពីរថ្ងៃទី១៣និង១៤កន្កងទៅដែលជាក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងពីការរីករាលដាលកូវិដ១៩ នៅក្នុងខេត្តកំពង់ឆ្នាំង ។


រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថាអ្នកវិជ្ជមានកូវីដ19 ខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង.មណ្ឌលព្យាបាលវិទ្យាល័យតេជោហ៊ុនសែនទឹកហូត.មណ្ឌលវិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច.វិទ្យាល័យហ៊ុនសែនបរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនកំពង់លែង ។


ក្នុងនោះផងដែររដ្ឋបាលខេត្តកំពង់ឆ្នាំងសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រស័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ19 ខាងលើក្នុងរយៈពេល 14 ថ្ងៃមុនសូមមកពិនិត្យសំណាក់ជាបន្ទាន់នៅមន្ទីរពេទ្យកំពង់ឆ្នាំងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចមន្ទីរពេទ្យបង្អែកបរិបូណ៌ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។


ដើម្បីធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ19 សូមសាធារណជនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ 3 ការពារនិង 3 កុំ.ដើម្បីខ្លួនយើងគ្រួសារយើងនិងសង្គមជាតិយើង ៕ 



សុក្ខារិន