About Me

header ads

យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន 16 គ្រាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចសហការជាមួយមន្ត្រីស៊ីម៉ាក់ចុះប្រមូលយកដុតកម្ទេចចោល

ខេត្តកំពង់ឆ្នាំង:

ថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២១ កម្លាំងអធិការនគរបាលស្រុកកំពង់ត្រឡាចបាន សហការជាមួយកម្លាំងសុីម៉ាកCMACបានចុះប្រមូលយកយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមគ្រាប់ចាស់ៗចំនួន១៦គ្រាប់ធ្វើការដុតកម្ទេចចោលគឺ  ។ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រមូលបាននោះគឺជាគ្រាប់ចាស់ៗដែលសល់ពីសម័យសង្គ្រាមនៅរាយប៉ាយមានដូចជា គ្រាប់៨២ម.ម ចំនួន០២គ្រាប់ គ្រាប់M៧៩ម.ម ចំនួន០៤គ្រាប់ គ្រាប់៦០ម.ម ចំនួន០៦គ្រាប់ គ្រាប់១០៥ម.ម ចំនួន០១គ្រាប់គ្រាប់១០៧ម.ម ចំនួន០៣គ្រាប់។





សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថាយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងអស់នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅនៅតាមដីភូមិស្រែចំការក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរាយការណ៍មកសមត្ថកិច្ចនិងមន្ត្រីស៊ីម៉ាក់សហការចុះប្រមូលយកមកដុតកំទេចចោល ។ មន្ត្រីនៃមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះទោះបីជានៅកន្លែងណាក៏ដោយសូមកុំធ្វើការប៉ះពាល់ឲ្យសោះជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុបណ្ដាលមកពីគ្រាប់មិនទាន់ផ្ទុះនិងត្រូវរាយការណ៍បន្ទាន់មកមន្ត្រីនគរបាលមូលដ្ឋាននិងសហការជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ចុះទៅប្រមូលយកមកដុតកំទេចចោល ៕