About Me

header ads

សន្និសីទសារព័ត៌មានស្តីពីពិធីប្រកាសជាផ្លូវការអ្នកចាត់ការក្រុមថ្មីរបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងពិធីចុះហត្ថលេខាដៃគូសហការឧបត្ថម្ភរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទនិងក្រុមហ៊ុន អ៊ីវ៉ា ទទឹកកកអនាម័យ Premium

 កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានសន្និសីទសារព័ត៌មានស្តីពីពិធីប្រកាសជាផ្លូវការអ្នកចាត់ការក្រុមថ្មីរបស់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងពិធីចុះហត្ថលេខាដៃគូសហការឧបត្ថម្ភរវាងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទនិងក្រុមហ៊ុន អ៊ីវ៉ា ទទឹកកកអនាម័យ Premium ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូកេត្រា។

អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អគ្គនាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ អគ្គលេខាធិការ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC Mr. lee Tae Hoon អ្នកចាត់ការក្រុម TIFFY ARMY FC លោក Aphichart Duang Art អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chamatham Co.,Ltd (EVA Premium Ice) លោក ហួង តារាមុនីអគ្គនាយកវិទ្យុនិងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង អ្នកសារព័ត៌មានមួយចំនួនទៀត។





លោក ខូវ ឆាយ បានលើកឡើងថា ដោយឃើញលោក Lee tae Hoon មានស្នាដៃល្អដឹកនាំក្រុមកីឡា បាល់ទាត់ជាច្រើនក្រុម និងមានទស្សនៈវិស័យស្របគ្នានឹងសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC លោកក៍ទទួលលោកLee ជាអ្នកចាត់ការក្រុមថ្មី ទទួលបន្ទុកបច្ចេកទេសទាំងស្រុង របស់ ក្រុម បាល់ទាត់Tiffy Army FC។ហើយលោកក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ទឺកកកអនាម័យ EVA Premium ដែលបានរួមសហការណ៍ឧបត្ថម្ភសំរាប់សមាគមទាល់ទាត់ កងយោធ ពលខេមរភូមិន្ទ។


លោក Lee tae Hoon បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដសេនិយ៍ សៅ សុខា និងក្រុមបាល់ ទាត់កងយោធពលខេមរភូមិន្ទដែលបានទុកចិត្តមកលើរូបលោក។លោកប្តេជ្ញាធ្វើការងារនេះអោយអស់ពីកំលាំងកាយចិត្តដើម្បីជោកជ័យរបស់ក្រុមទាំងមូល។
លោក Aphichart Duang art អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chamatham Co.,Ltd (EVA Premium Ice) បានថ្លែងថា ទទឹកកកអនាម័យ EVA Premium ជាទឹកកកមានគុណភាពអនាម័យល្អ ផលិតតាមស្តង់ដា អន្តរជាតិ ជួយបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ មានតំលៃថោកសមរម្យ មានគីឡូច្រើនប្រភេទ ហើយទឹកកក អ៊ីវ៉ា និងឧបត្ថម្ភដល់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទដើម្បីទទួល បានជោគជ័យ។