About Me

header ads

នាំយកអំណោយរបស់ក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា EVA និង TV5 ជូនចំពោះខណ្ឌ័ចំការមន និងខ័ណ្ឌដូនពេញ

     កាលពីថ្ងៃចន្ទ័ ៥កើតខែបឋមសាឍឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១ លោក អភិឆាតឌួងអាត អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា EVA និងលោក ហ៊ួង តារាមុនី អគ្គនាយក វិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ និងសហការីបាននាំយកអំណោយទៅផ្តល់ជូនអភិបាលនៃគណអភិបាលខ័ណ្ឌចំការមន និងខ័ណ្ឌដូនពេញ។


    អំណោយរួមមាន ទឹកកកអនាម័យចំនួន ៤៨គីឡូ ធុងក្លាសសេមួយ ថ្នាំពេទ្យចំនួន១០កេះ ក្នុងមួយ កេះមាន៨០កញ្ចប់សំរាប់លោកអភិបាលចាត់ចែងជូនប្រជាពលរដ្ឋតាមបណ្តាសង្កាត់ក្នុងខ័ណ្ឌ។





ក្នុងនោះលោកអភិឆាតឌួងអាតបានជំរាបជូនលោកអភិបាលទាំងពីរថា ក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា មានទីតាំងនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ជាទឹកកកអនាម័យតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានអនាម័យផលិតតាមស្តង់ដាអន្តរជាតិជួយដល់សុខភាពអ្នកប្រើប្រាស់។

លោកអភិបាលទាំង២ក៍បានថ្លែងអំណរគុណយ៉ាងជ្រៀល ចំពោះលោកអភិឆាតឌួងអាត អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា EVA និងលោក ហ៊ួង តារាមុនី និងសហការីបាននាំយកអំណោយទៅផ្តល់ជូន​ ដល់សាលាខ័ណ្ឌដើម្បីចែកជូនប្រជាពលរដ្ឋក្នុងរដូវកាលការរីករាលដាលជម្ងឺ កូវីដ ១៩ ជាពិសេសជាផ្នែកតូចមួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺ Covid-19 ដែលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់មធ្យោបាយក្នុងការជួយសង្គ្រោះប្រជាជនយើង។ ក្នុងនាមយើងជាប្រជាពលរដ្ឋត្រួវចូលរួមចាក់វ៉ាក់សាំង និង៣ការពារ ៣កុំទាំងអស់គ្នា។
    បន្ទាប់មកលោកក៍បានជូនពរ សូមអោយក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា និង TV5ទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោក ថេង សុថុល អភិបាលនៃគណអភិបាលខ័ណ្ឌចំការមន
លោក សុខ ពេញវុធ អភិបាលនៃគណអភិបាលខ័ណ្ឌដូនពេញ
ជូនអំណោយដល់ខ័ណ្ឌចំការមន
ជូនអំណោយដល់ខ័ណ្ឌដូនពេញ
លោក អភិឆាតឌួងអាត អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនទឹកកកអនាម័យ អ៊ីវ៉ា EVA
លោក ហ៊ួង តារាមុនី អគ្គនាយក វិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ
ពិធីប្រគល់អំណោយខ័ណ្ឌដូនពេញ