About Me

header ads

ក្រុមហ៊ុន Chamatham Co.,Ltd & TV5 នាំយកអំណោយជូនរដ្ឋបាលខ័ណ្ឌពោធិសែនជ័យ និងសាលាសង្កាត់សិត្បូ

 ថ្ងៃពុធ ១៤កើតខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនិងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អភិឆាត ឌួងអាត(Aphichart Duang art) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Chamatham Co.,Ltd (EVA Premium Ice)  លោកជំទាវ សូ សុខឃីម អគ្គនាយិការ ក្រុមហ៊ុនសុខឃីមំានិម៉ា និងលោក ហួង តារាមុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ និងសហការី បាននាំយកអំណោយទៅជូនរដ្ឋបាលខ័ណ្ឌពោសែនជ័យ និងសាលាសង្កាត់សិត្បូ។


លោក​ Aphichart Duang art បានជំរាបជូនលោកអភិបាលរងខ័ណ្ឌពោសែនជ័យនិងលោកចៅសង្កាត់រងសិត្បូ ថា ក្រុមហ៊ិនផលិតទឹកកកអនាម័យ អ៊ីវ៉ា មានទីតាំងនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុមហ៊ុនផលិតទឹកកកអនាម័យ មានគុណភាពស្តង់ដាអន្តរជាតិ និងមានតែមួយគត់នៅស្រុកខ្មែរ ដែលបានគិតគូអំពីសុខភាពអ្នកប្រើប្រាស់។ហើយ អ៊ីវ៉ា តែងតែរួមចំណែកសំរាលរាល់ការលំបាករបស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។

 លោកអភិបាលរងខ័ណ្ឌពោសែនជ័យ  និងលោកចៅសង្កាត់រងសិត្បូបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមហ៊ុន Chamatham Co.,Ltd   និង TV5 ដែលបានរួមចំណែកឧបត្ថម្ភជាទឹកកក អនាម័យ អ៊ីវ៉ា ៤៨គីឡូក្រាម ធុងក្លាស់សេមួយ ថ្នាំពេទ្យ ១០កេះ ក្នុង មួយកេះមាន៨០កញ្ចប់ សំរាប់រដ្ឋបាលខ័ណ្ឌ និងសាលាសង្កាត់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលនៃ ជម្ងឺ Covid-19 លោកថា នឹងយកអំណោយទាំងអស់នេះបែងចែកជូនប្រជាពលរដ្ឋនានាក្នុងសង្កាត់ និងខ័ណ្ឌ ជាពិសេសតាមមណ្ឌលព្យាបាលជម្ងឺ Covid-19។ ដោយឡែកលោកជំទាវ សូ សុខ ឃីម ក៍បានជូនថវិកា ចំនួន 100$ ដល់ប៉ុស្តិ៍ រដ្ឋបាលសាលាថង្កាត់សិត្បូផងដែរ។
    លោកអភិបាលរង និងលោកចៅសង្កាត់រងក៍បានជូនពរសូមអោយក្រុមហ៊ុន Chamatham Co.,Ltd និង TV5 ទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោក អ៊ិត ជំនិត អភិបាលរងខណ្ឌ័ពោសែនជ័យ
ប្រគល់អំណោយជូនលោក ជូ មន ចៅសង្កាត់រងទី១សិត្បូ
លោកជំទាវ សូ​ សុខឃីម ជូនថវិកាដល់លោក ប្រធានប៉ុស្តិ៍រដ្ឋបាលសង្កាត់សិត្បូ