About Me

header ads

ក្រុមហ៊ុន Chamatham Co.,Ltd & TV5 នាំយកអំណោយជូនរដ្ឋបាលខ័ណ្ឌ ដង្កោ និងខ័ណ្ឌជ្រោយចង្វារ

 ថ្ងៃពុធ៧កើតសខែបឋមសាឍឆ្នាំឆ្លូវត្រីស័ក ព.ស​ ២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ លោក អភិឆាត ឌួងអាត(Aphichart Duang art) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Chamatham Co.,Ltd (EVA Premium Ice) និងលោក ហួង តារាមុនី អគ្គនាយកវិទ្យុ-ទូរទស្សន៍កងយោធពលខេមរភូមិន្ទ និងសហការី បាននាំយកអំណោយទៅជូនរដ្ឋបាលខ័ណ្ឌដង្កោនិងខ័ណ្ឌជ្រោយចង្វារ។


 លោក​ Aphichart Duang art បានជំរាបជូនលោកអភិបាលខ័ណ្ឌទាំងពីរថា ក្រុមហ៊ិនផលិតទឹកកកអនាម័យ អ៊ីវ៉ា មានទីតាំងនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុមហ៊ុនផលិតទឹកកកអនាម័យ មានគុណភាពស្តង់ដាអន្តរជាតិ និងមានតែមួយគត់នៅស្រុកខ្មែរ ដែលបានគិតគូអំពីសុខភាពអ្នកប្រើប្រាស់។ហើយ អ៊ីវ៉ា តែងតែរួមចំណែករាល់ការលំបាករបស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។
  លោកអភិបាលខ័ណ្ឌទាំងពីរក៍បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមហ៊ុន Chamatham Co.,Ltd និង TV5 ដែលបានរួមចំណែកឧបត្ថម្ភជាទឹកកក ៤៨គីឡូក្រាម ធុងក្លាស់សេមួយ ថ្នាំពេទ្យ ១០កេះ ក្នុង មួយកេះមាន៨០កញ្ចប់ សំរាប់ខ័ណ្ឌនីមួយៗ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលនៃ ជម្ងឺ Covid-19 លោកថា នឹងយកអំណោយទាំងអស់នេះបែងចែកតាមបណ្តាសង្កាត់នានាក្នុងខ័ណ្ឌ ជាពិសេសតាមមណ្ឌលព្យាបាលជម្ងឺ Covid-19។
    លោកអភិបាលក៍បានជូនពរសូមអោយក្រុមហ៊ុន Chamatham Co.,Ltd និង TV5 ទទួលបានជោគជ័យគ្រប់ភារកិច្ច។
លោកស្រី គឹម ញឹប អភិបាលនៃគណអភិបាលខ័ណ្ឌដង្កោ
                        ឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណអភិបាលខ័ណ្ឌជ្រោយចង្វារ


ប្រគល់អំណោយជូនលោកស្រី គឹម ញឹប អភិបាលនៃគណអភិបាលខ័ណ្ឌដង្កោ



ប្រគល់អំណោយជូនឯកឧត្តម ឃ្លាំង ហួត អភិបាលនៃគណអភិបាលខ័ណ្ឌជ្រោយចង្វារ