About Me

header ads

ជនសង្សយ័១នាក់រួមនិងថ្នាំញៀននិងកាំបិតត្រូវបានសមត្ថកិច្ចនគបាលស្រុករលាប្អៀសហការជាមួយការរិយាលយ័ប្រឆាំគ្រឿងញៀនខេត្ត

ខេត្តកំពង់ឆ្នាំង :

នៅវេលាម៉ោង២និង០០នាទីទី២៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំអនុវត្តន៍ផ្ទាល់ដោយលោកវរៈសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្ពករាជ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។



ក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ  លី សុខជា អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្រោយការបង្ក្រាបមុខសញ្ញាគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានរាយការជូនស្នងការនគបាលខេត្តលោកឧុត្តសេនីយ៍ទោ ខូវលី និងបានសុំការអនុញ្ញាតិពីលោក.អ៉ិតសុធា.ព្រះរាជអាជ្ញាសាលាតំបូងខេត្តកំពង់ឆ្នាំងដើម្បីនាំយកមកធ្វើការសាកសួរនិងក៍សាងឯកសារបន្តនិតិវិធី ផងដែរ ។បើតាមការអោយដឹងពីកម្លាំងសមត្ថកិច្ចនគរបាលដែលស្ថិតក្នុងការបង្ក្រាបខាងលើនេះបានឲ្យដឹងថាការករណីបង្ក្រាបគ្រឿងញៀនខាងលើនេះនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន : ថ្នាំញៀន ០១កញ្ចប់ធំ ទូរសព្ឌ័ ០១គ្រឿង កាំបិទចុងស្រួច ០២ដើម ដាវ០១ ដើម ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្ន ជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តនីតិវិធីផងដែរ៕