About Me

header ads

អ្នកកើតជំងឺកូវីដ-១៩ ម្នាក់ស្លាប់និងរកឃើញវិជ្ជមានចំនួន០៦ ករណីបន្ថែម

(ប៉ៃលិន) ៖ 

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិនបានឱ្យដឹងថា ៖ ករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ម្នាក់ បានស្លាប់និងរកឃើញអ្នកវិជ្ជមានចំនួន ៦នាក់ផ្សេងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។ប្រភពបន្តថា អ្នកវិជ្ជមានជំងឺកូវីដទាំង ៦នាក់នោះ សុទ្ធតែមានទីលំនៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកស្រាក្រៅ ខេត្តប៉ៃលិន។សេចក្តីជូនដំណឹងបានប្រកាសថា ៖ មានបុរសជនជាតិខ្មែរម្នាក់ អាយុ៤៦ឆ្នាំ មានទីលំនៅ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់បាត់បង់ជីវិតដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរ និងវិជ្ជមានជំងឺកូវីដ19 នៅថ្ងៃទី ១៦ខែ មិថុនាឆ្នាំ២០២១ កាលពីវេលាម៉ោង១៥ និង៣៥នាទី នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។




យោងតាមសេចក្តីជូនដំណឹងបានប្រកាសទៀតថា បុរសខាងលើបានដួលសន្លប់បាត់បង់ស្មារតីនៅផ្ទះរបស់គាត់នៅវេលាម៉ោង 8 និង 33 នាទីព្រឹកថ្ងៃដដែលនិងបានបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តនៅវេលាម៉ោង៩ និង២១នាទី ហើយក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សទៅលើអ្នកជំងឺបានរកឃើញថាមាបវិជ្ជមានជំងឺកូវីដ១៩ ។ លើសពីនេះ ដោយស្ថានភាពជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យជំនាញបានព្យាយាមជួយសង្គ្រោះសមស្របទៅតាមលក្ខណៈបច្ចេកទេសអស់ពីសមត្ថភាពនៅតែមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបាន ។ តបតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបុរសខាងលើបានស្លាប់ដោយសារជំងឺរលាកថ្លើមរ៉ាំរ៉ៃធ្ងន់ធ្ងរឋិតនៅក្នុងដំណាក់កាលចុងក្រោយ និងមានវិជ្ជមានកូវីដ១៩ផង ។ ដូច្នេះសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកស្លាប់ខាងលើសូមមេត្តាតាមដានសុខភាពជាប្រចាំក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តក្រុងស្រុក ឬមណ្ឌលសុខភាពដែលនៅជិតអ្នកបំផុតជារៀងរាល់ម៉ោងធ្វើការ។ជាមួយគ្នារដ្ឋបាលខេត្តប៉ៃលិនសូមចូលរួមចំណែកសោកស្តាយពន់ពេកនិងសូមចូលរួមមរណ:ទុក្ខយ៉ាង្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព ៕