About Me

header ads

ស្រ្តីវ័យកណ្តាលម្នាក់ ដេកក្បែរចិញ្ចើមផ្លូវ ខណ:សមត្ថកិច្ចនគរបាលក្រុងប៉ៃលិន សួរនាំមិនឆ្លើយតបអ្វីទាំងអស់ រួចងើបដើរសំដៅទៅទិសខាងលិច

 ខេត្តប៉ៃលិន ៖ គេសង្កេតឃើញមានស្រ្តីវ័យកណ្តាលម្នាក់ ក្រោយពីដើរសុំថវិកាពីប្រជាពល រដ្ឋនៅតាមដងផ្លូវ រួចមក ក៏បម្រះខ្លួនដេក ក្នុងសភាពហត់នឿយ អស់កម្លាំង នៅក្បែររថយន្តរបស់អ្នកដំណើរ ដោយមើលទៅ ហាក់ដូចជាគ្មានកម្លាំង និងមិនទាន់បានហូបអាហារពេលព្រឹកនៅឡើយ លុះឃើញសភាពមិនស្រួល គេក៏ប្តឹងនគរបាលឱ្យចុះទៅត្រួតពិនិត្យ និងសួរនាំ ។ តែស្រ្តីរូបនោះ មិនព្រមឆ្លើយតបអ្វីទាំងអស់ ក៏ងើបដើរឆ្ពោះទៅទិសខាងលិច តាមបណ្តោផ្លូវជាតិលេខ៥៧ ។ 



  ហេតុការណ៍ប្រទះឃើញស្រ្តីវ័យកណ្តាលម្នាក់ បម្រះខ្លួនដេកនៅក្បែរចិញ្ចើមផ្លូវ ដោយពាក់ ស្បែកជើងម្ខាងនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចច្រមុះជ្រូក ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ 

  ប្រភពព័ត៌មានពីនគរបាលក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ៖ ស្រ្តីខាងលើ បានពាក់អាវដៃវែងពណ៌កាហ្វេ និងស្លៀកខោជើងវែងពណ៌ផ្កាឈូកខ្ចី បានដើរសុំប្រាក់ពីប្រជាពលរដ្ឋនៅតាមប ណ្តោយដងផ្លូវជាតិលេខ៥៧ តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ ក៏ឈប់សម្រាកនៅក្បែរចំណុចច្រមុះជ្រូក ជិតហាងគុយទាវ ដោយមិនព្រមដើរបន្តទៅមុខទៀតនោះឡើយ ស្ថិតក្នុងសភាពហេវហត់អស់កម្លាំង ប្រហែលជាគាត់អត់មានថវិកាសម្រាប់ទិញអាហារហូប ។ ប្រភពបន្តទៀតថា ក្រោយមកប្រ ជាពលរដ្ឋឃើញស្រ្តីខាងលើដេកនៅក្បែររថយន្តរបស់គេ ដែលកំពុងចតឈប់នៅក្បែរចិញ្ចើមផ្លូវ ក៏ទូរស័ព្ទឱ្យសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ចុះទៅពិនិត្យមើល ហើយក៏បានសុំទឹកអ្នកភូមិឱ្យផឹក តែនាងមិនព្រមទទួលនោះទេ រួចនគរបាលក៏ដកប្រាក់ឱ្យ ទើបនាងទទួលយករួចដើរបន្តដំណើរទៅ ទិសខាងលិច ដោយមិននិយាយអ្វីទាំងអស់ គាត់ខំបើកមាត់និយាយដែរ តែមិនចេញ គេសង្ស័យថា ជាមនុស្សគ ។ 

  ចំណែកប្រជាពលរដ្ឋ បានឱ្យដឹងថា ៖ ស្រ្តីខាងលើ គេសង្ស័យថាជាមនុស្សគ ដោយគាត់ធ្វើដំណើរមកពីខេត្តណាផ្សេង ព្រោះមិនធ្លាប់ស្គាល់ភិនភាគ ពោលគឺជាមនុស្សប្លែកមុខ ខណ:អត់មាន នរណាម្នាក់ហ៊ានចូលទៅក្បែរនោះទេ ដោយព្រួយបារម្ភក្រែងកើតមានជំងឺកូវីដ១៩ អាចនឹងឆ្លង ។ លើសពីនេះ អ្នកខ្លះសង្ស័យថា គាត់ជាមនុស្សវិកលចរិត ឬជាមនុស្សស្រវឹងស្រា ព្រោះដើរទ្រេតទ្រោតនៅតាមចិញ្ចើមផ្លូវ ។ តែទោះបីជាយ៉ាងណា បើសិនជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បាត់សមាជិក ដែលមានរូបរាងដូចខាងលើ អាចមករកនៅក្នុងក្រុងប៉ៃលិន ខណ:គាត់មិនទាន់ធ្វើដំណើរទៅណាឆ្ងាយនៅឡើយទេ ។ ម្យ៉ាងវិញទៀត គេបារម្ភខ្លាចក្រែង គាត់ដើរស្នាក់នៅតាមចិញ្ចើមផ្លូវតែម្នាក់ឯង អាចជួបនឹងបញ្ហាគ្រោះថ្នាក់ ខ្យល់គ ឬមានបញ្ហាអ្វីផ្សេងកើតឡើងជាយថាហេតុ ៕ 





ដោយ ៖ នីយ៉ា