About Me

header ads

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើល អាជីវករលក់ដូរបន្លែ ត្រី សាច់

ប៉ៃលិន

ក្រោយបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) បណ្តោះអាសន្ន ជាប់ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ មកដល់ពេលនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យមើល អាជីវករលក់ដូរបន្លែ ត្រី សាច់ នៅទីតាំងផ្សារនេះជាបណ្តោះអាសន្ន ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលអាជ្ញាធរខេត្តបានរៀបចំឡើងក្នុងអំឡុងពេលផ្អាកបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) ដើម្បីបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ។  លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកថា៖ ដើម្បីថែរក្សាសុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ ក្នុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរៀបចំ ការផ្លាស់ប្តូរទីតាំងផ្សារព្រំថ្មី ជាបណ្តោះអាសន្ន ធ្វើការលក់ដូរនៅកន្លែងថ្មី ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញម្ហូបអាហារ ក្នុងកាលទេសៈបិទខ្ទប់នេះ។






លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ត្រូវរក្សាអនាម័យក្នុងការរស់នៅ  ដើម្បីជៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសកូវីត-១៩ តែម្តង ។ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារ ការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងសហគមន៍ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី គឺ (៣ការពារ ៣កុំ) ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ ប្រញាប់ប្រញាល់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។ លោកជំទាវក៍បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែ នាំ បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុង សហគមន៍ និងក្នុងប្រទេសជាតិរបស់យើង មិនតែប៉ុណ្ណោះសូមបងប្អូនអាជីវករ កុំឆ្លៀតឱកាសលក់ទំនិញ និងម្ហូបអាហារដំឡើងថ្លៃអោយសោះ ។ សូមបញ្ជាក់ថា៖ ការរៀបចំទីតាំងលក់ដូបន្លែ ត្រី សាច់ បណ្តោះអាសន្តនេះ គឺធ្វើឡើងមានរយៈពេល ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ហើយជាមួយគ្នានេះដែរ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក៍បានប្រគល់ប៊ូត (រោងតង់) ដល់បងប្អូនអាជីវករ ដែលមានជីវភាពក្រក្រីចំនួន២៣នាក់ផងដែរ ៕