About Me

header ads

អ្នកញៀនល្បែង ០៤នាក់ ត្រូវបានសមត្ថិកិច្ចបង្ក្រាប ខណៈពេលកំពុងប្រមូលផ្ដុំគ្នាលេង ក្នុងរដូវកាលកូវីដ ១៩

កំពង់ចាម

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង៣០នាទី  លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញ ចុះបង្ក្រាប ករណីរារាំងដល់ការអនុវត្តវិធានការ ទប់ស្កាតការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផ្ទះ របស់ ឈ្មោះ ហេង ស្រីអូន ក្នុងបុរីវឌ្ឍនៈ ស្ថិតក្នុងភូមិបឹងកុក ១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ 




លោកឧត្តមសេនីយ៍ទោ ឯម កុសល គូសបញ្ជាក់ថា ប្រតិបត្តិការនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិស្រាល សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាល ក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន បើកកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាប ករណីរារាំងដល់ការអនុវត្តវិធានការ ទប់ស្កាតការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចផ្ទះ របស់ ឈ្មោះ ហេង ស្រីអូន ក្នុងបុរីវឌ្ឍនៈ ស្ថិតក្នុងភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៤នាក់ គឺ ៖ ១.ឈ្មោះ ខេង ស្រីអូន ភេទស្រី អាយុ ៤៦ឆ្នាំ ជាតិខ្មែរ ២.ឈ្មោះ សេង ហួយ ភេទស្រី អាយុ ៦០ឆ្នាំ ជាតិខ្មែរ  ៣.ឈ្មោះ យូ សុធា ភេទស្រី អាយុ ៤៨ឆ្នាំ ជាតិខ្មែរ  និង៤.ឈ្មោះ គឹម យីម ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ ។ អ្នកទាំង ០៤នាក់ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្រៅពីនោះ បានដកហូតវត្ថុតាងរួមមាន ៖ បៀរលីឡុង ០១ហ៊ូ ចំនួន ៥២សន្លឹក ទូរស័ព្ទដៃចំនួន ០១ ប្រាក់រៀលចំនួន ២៦០.០០០រៀល  ប្រាក់ដុល្លាចំនួន ៦២០ដុល្លារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បី សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕