About Me

header ads

មនុស្ស ០៣នាក់ រងរបួស អ្នកបង្កហេតុគេចបាត់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ រវាងរថយន្ត និងម៉ូតូ

ខេត្តកំពង់ចាម

នៅវេលាម៉ោង 09.00នាទីព្រឹក នឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ មានករណើគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងនៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រវាងរថយន្ត និងម៉ូតូ ក្នុងដំណើស្របទិសគ្នា ។តាមប្រភព ពីអាជ្ញាធរស្រុកស្ទឹងត្រង់ បានដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងដោយរថយន្តមិនស្គាល់អត្តសញ្ញាណ មិនស្គាល់ឈ្មោះអ្នកបើកបរ បានធ្វើដំណើពីត្បូងទៅជើង និងបុកប៉ះ ជាមួយម៉ូតូ ម៉ាកហុងដាសេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Z 7385 បើកបរដោយ ឈ្មោះ យោក ស្រីលក្ខ័ ភេទស្រីអាយុ 32ឆ្នាំ នៅភូមិកោះកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  ធ្វើដំណើពីត្បូងទៅជើង (មិនពាក់មួកសុវត្តិភាព) និងម៉ូតូ ០១គ្រឿង ទៀត ម៉ាកហុងដាសេ 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1A 4311 បើកបរដោយ ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ 48ឆ្នាំ នៅភូមិ70 ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (មិនពាក់មួកសុវត្តិភាព) ។ 




ប្រភពដដែល បញ្ចាក់ទៀតថា ករណីនេះបណ្តាលអោយ របួសមនុស្ស 03នាក់ កម្រិតស្រាល និងខូចខាតម៉ូតូ 02គ្រឿង កម្រិតស្រាល ដោយមូលហេតុ  អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បាន ប្រើប្រាស់ល្បឿន ហើយកៀពីក្រោយ ។ហើយពេលកើតហេតុ ម៉ូតូសាច់ញ្ញាតិ យកទៅផ្ទះវិញ ។ ចំណែកអ្នករងគ្រោះ ត្រូវបានសាច់ញាត្តិយក ទៅមន្ទីរពេទ្យបង្អែក ស្រុកស្ទឹងត្រង់ ចំពោះអ្នកបង្ករបានបើករថយន្ត រត់គេចខ្លួនបាត់ ៕