About Me

header ads

កសិករចិញ្ចឹមមាន់មួយគ្រួសារនៅក្នុងឃុំពេជចង្វាស្រុកបរិបូណ៌ ភ្ញាស់យកកូនលក់បានហើយជួបហានិភ័យ សល់កូនមាន់រាប់ម៉ឺនក្បាល ដោយសារតែផ្ទុះជម្ងឺកូវីត១៩

ខេត្តកំពង់ឆ្នាំង :

កសិករចិញ្ចឹមមាន់មួយគ្រួសារធ្វើការភ្ញាស់យកកូនមាន់លក់ នៅភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៌ ត្អូញត្អែ ពីការលំបាក ដោយសារតែកូនមាន់ភ្ញាស់បានលក់មិនដាច់ ក្នុងសម័យកាលកូវីដកំពុងផ្ទុះឡើង  ធ្វើឲ្យគ្រួសារគាត់ ជាអ្នកដាក់ទុនចិញ្ចឹម ជួបការលំបាកនិងខាតបង់ជាច្រើន ។តាមការបញ្ជាក់ពីលោក ចាន់ សាមុត អាយុ៥១ឆ្នាំ មានទីលំនៅភូមិល្វា ឃុំពេជចង្វា ស្រុកបរិបូណ៍បានរៀបរាប់អោយដឹងនៅថ្ងៃទូ១៥មិថុនា២០២១នេះថា៖ នៅពេលជំងឺកូវីដ១៩មានការ ផ្ទុះឡើង មុខរបរភ្ញាស់កូនមាន់លក់របស់គាត់បានជួបហានីភ័យ ដោយសារតែកូនមាន់របស់គាត់ភ្ញាស់បានហើយលក់មិនដាច់ទាល់តែសោះ  ព្រះគ្មានអ្នកទិញ ។



គាត់បានបញ្ជាក់ទៀតថារយៈពេលកន្លងទៅនេះ គឺចាប់ពីខែមីនា ដល់ខែ ឧសភា កូនមាន់គាត់សល់រាប់ម៉ឺនក្បាល ដែលកាលពីមុន មិនទាន់ផ្ទុះជំងឺកូវីដ.១៩ គាត់មានមេមាន់ សម្រាប់យកពង មកភ្ញាស់ចេញជាកូនលក់មានចំនួន ជិត៥០០ក្បាលក្រោយពីផ្ទុះកូវីដ.១៩មកគាត់នៅសល់មេមាន់ត្រឹមតែ១២០ក្បាលប៉ុណ្ណោះ ព្រោះបើទុកមេច្រើនពឹកក៏គ្មានអ្នកទិញកូនមាន់យកទៅចិញ្ចឹមនោះដែរ ។នៅពេលមិនទាន់មានជម្ងឺកូវីត.១៩ គាត់អាចលក់កូនមាន់ចេញក្នុងចន្លោះពី ២ពាន់៧រយក្បាល  ទៅ៣ពាន់ក្បាលក្នុងមួយខែ ដោយក្នុងតម្លៃ ចន្លោះពី៤ពាន់ទៅ៥ពាន់រៀល ក្នុងកូនមាន់១ក្បាលតាមអាយុចន្លោះពី១៦ទៅ២១ថ្ងៃ ។ ប៉ុន្តែ ចាប់ពីខែមីនារហូត ដល់ខែឧសភា ពេលជម្ងឺកូវីត១៩កើតឡើងខ្លាំង កូនមាន់គាត់លក់មិនដាច់ នៅសល់ទាំងអស់ គឺ រាប់ម៉ឺនក្បាលគ្មានអ្នកទិញយកទៅចិញ្ជឹម សោះដែលធ្វើអោយគាត់អ្នកភ្ញាស់ជួបនៅហានិភ័យ ។ 




នៅពេលមិនទាន់កើតកូវីត១៩ កូនមាន់គាត់ធ្លាប់មានគេមកទិញយកអស់ៗ ម៉្លោះហើយគាត់មិនបានត្រៀមលក្ខណៈ ធ្វើទ្រង់ ធ្វើជម្រក ឱ្យកូនមាន់នោះទេ លុះពេលកូនមាន់លក់មិនដាច់ សល់រាប់ម៉ឺន ធ្វើឱ្យខ្វះទ្រង់ខ្វះជម្រក ហើយត្រូវខ្យល់ ត្រូវទឹកភ្លៀង ឈឺងាប់ខូចខាតយ៉ាងច្រើន ។ បើទោះយ៉ាងនេះក្តីចាប់តាំងពីខែដើមខែមិថុនា មកដល់បច្ចុប្បន្ននេះ មានគេកុម្ម៉ង់ទិញកូនមាន់ខ្លះៗដែរត្រឹម៥០ទៅ១០០ ក្បាលតែ ប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា៖ កសិករឈ្មោះ ចាន់ សាមុត ធ្លាប់បានទទួលការបង្ហាត់បង្រៀនចិញ្ចឹមមាន់ ពីអង្គការ នានា ជាដៃគូ របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ហើយគាត់ក៏បានបង្កើតការចិញ្ចឹមមេមាន់យកពង ដោយប្រើវិធីសាស្ត្របែបសម័យ គឺដោយយកស្ពេម ពីមាន់ឈ្មោល មកចាក់លើមាន់មេ ដើម្បីយកពង ហើយពេលបានពង គាត់យកមកភ្ញាស់ក្នុងទូរអគ្គីសនី  ពេលភ្ញាស់បានចាប់ពី១៦ថ្ងៃឡើងគាត់ចាប់លក់ហើយ។ បច្ចុប្បន្ន គាត់មានទូភ្ញាស់ធំចំនួន៤ ទូភ្ញាស់តូចចំនួន១ ដោយក្នុងទូរធំ១ដាក់ពងភ្ញាស់បានចំនួន ១០៥៦ពងនិងទូតូចអាចដាក់ពងភ្ញាស់ចំនួន៣៦០ពង។ ក្រៅពីនោះគាត់មានម៉ាស៊ីនផលិតចំណីមាន់ដោយខ្លួនឯង ដោយមិនចំណាយទិញចំណីពីគេនោះឡើយ ៕