About Me

header ads

អ្នកកើតកូវិដ.១៩នៅខេត្តរតនគិរីបានស្លាប់ម្នាក់ហើយ

ខេត្តរតនគិរី៖ អ្នកមានវិជ្ជមានកូវិដ.១៩ដែលនិងផ្ទុះឡើងទ្រងទ្រាយធំក្នងសហគមន៍នាក្នុងតំបន់ខេត្តរតនគិរីគិតចាប់ពីថ្ងៃទី១៨.១៩ខែមិថុនាមកទល់ពេលនេះមានការកើនឡើងជាបន្តបន្ទាប់និងបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ហើយ។


កករណីមនុស្សស្លាប់ដោយសាកូវិដ.១៩នោះបានកើតឡើងនៅវេលាម៉ោង ៨  .០០នាទីព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១  ត្រង់ចំនុចខាងក្រោយវិទ្យាល័យ  ហ៊ុន  សែន  ភូមិថ្មី  ស្ថិតក្នុងភូមិអូររមៀត  សង្កាត់ឡាបានសៀក  ក្រុងបានលុង  ខេត្តរតនគិរី ។

តាមប្រភពថា ដោយសារក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តរតនគិរី  បានចុះទៅយកសំណាកធ្វេីតេស្តលេីសាកសព  លទ្ធផល រកឃេីញ ថាមានវិជ្ជមាន កូវីត-១៩  ។ 


ប្រភពបន្តថា សាកសពករណីកូវិដនោះឈ្មោះ  ជា  គឹមហាម  ភេទប្រុស  អាយុ  ៤៧ឆ្នាំ ជនជាតិ  ខខខខខ្មែរជាពលរដ្ឋមានទីលំនៅភូមិឃុំ  កេីតហេតុខាងលេី  ។ 

ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសាកសពរួចរាល់ក៏ត្រូវបានយកទៅបូជានៅឈាបនដ្ឋានវត្តភ្នំស្វាយ  ៕


(ផង់វិន)