About Me

header ads

អាជ្ញាធរខេត្តប៉ៃលិន មិនមានវិធានការ បិទខ្ទប់ភូមិ៣ទាំងមូលនោះឡើយ

 ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៣ ខែមិថុនានេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញនូវសេចក្ដីជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា ៖ យោងតាមលទ្ធផលស្រាវជ្រាវរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០២១ បានរកឃើញថា នៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន អាចគ្រប់គ្រង និងទប់ស្កាត់ស្ថានការនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខាងលើ គឺដោយបិទខ្ទប់ជាខ្នងផ្ទះរបស់អ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះ ដើម្បីធ្វើឲ្យសភាពការណ៍វិលត្រឡប់ពីកម្រិតខ្ពស់មកកម្រិតទាបវិញ ។



 ដូច្នេះ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ មិនមានវិធានការបិទខ្ទប់ភូមិទាំងមូល ចំនួន៣ភូមិខាងលើជាបណ្ដោះអាសន្ននោះទេ ៕







ដោយ ៖ នីយ៉ា